(ភ្នំពេញ)៖ ក្រុមហ៊ុន នីពផន ផេន ជប៉ុន បានប្រារព្ធពិធីថ្លែងអំណរគុណ ដល់អតិថិជនដៃគូ និងខួបទី២១ ក្នុងឱកាសចូលឆ្នាំថ្មី ប្រពៃណីជាតិនេះ នៅសណ្ឋាគារ The Great Duke Phnom Penh អតីត ជា (InterContinental) ។

ទន្ទឹមនឹងនោះដែរ ក៏មានការចាប់រង្វាន់ជូនដល់អតិថិជន ដែលបានគាំទ្រផលិតផលថ្នាំលាប នីពផន ក្នុងឆ្នាំកន្លងមក។ កម្មវិធីនោះ មានការផ្ដល់វត្តមានចូលរួម ពីសំណាកលោក Kobayashi Jun ដែលជានាយក ប្រតិបត្តិផែនការសកលរបស់ក្រុមហ៊ុននីពផនផេន ជប៉ុន, លោក Ee Soon Hean នាយកក្រុមហ៊ុន នីព ផន ទទួលបន្ទុកអាស៊ាន, លោក ហេង ម៉េង អគ្គនាយក JCMNippon Co.ltd ព្រមទាំងអតិថិជនជាដៃគូរ ដូចជា ក្រុមហ៊ុនសំណង់ , វិស្វករ, ស្ថាបត្យករ និងដេប៉ូចែកចាយទូទាំងប្រទេស។

ថ្លែងក្នុងឱកាសនោះ លោក Kobayashi Jun បានគូសបញ្ជាក់ថាក្រុមហ៊ុន នីពផន ជប៉ុន បានបង្កើតឡើងតាំងពីឆ្នាំ១៨៨១ ,ដែលមានអាយុ១៣៧ឆ្នាំ ហើយរហូតដល់បច្ចុប្បន្ននេះ។ ក្នុងដំណើរផ្លូវដ៏វែងឆ្ងាយនេះ ក្រុមហ៊ុនបានជួបប្រទះនូវបញ្ហាលំបាកជាច្រើន ដូចជា គ្រោះមហន្តរាយ, សង្រាម, វិបត្តសេដ្ឋកិច្ច ក៏ដូចជាត្រូវធ្វើការប្រកួតប្រជែងយ៉ាងតឹងតែង ជាមួយដៃគូរខ្លាំងៗជាច្រើន មកពីតំបន់អឺរ៉ុប និងអាមេរិក ជាដើម ។ ដោយឈរនៅលើគោលការណ៍របស់ក្រុមហ៊ុនគឺ យើងរីកចម្រើនទៅមុខជាមួយគ្នា ទើបធ្វើឲ្យថ្នាំលាបនីពផន ជាថ្នាំលាបដែល ឈរលើលេខរៀងទី១ នៅអាស៊ី ដែលមានចំណែកទីផ្សារធំជាងគេ។

បន្ទាប់មក លោក ហេង ម៉េង អគ្គនាយកក្រុមហ៊ុន ជេស៊ីអ៊ឹម នីពផនបានថ្លែងអំណរគុណដល់លោក Kobayashi Jun លោក Ee Soon Hean និងអតិថិជនដៃគូរដែលមានវត្តមាននៅទីនោះ។ លោក ថ្លែងអំពី កំណើនសេដ្ឋកិច្ច របស់កម្ពុជាពី ៧% ទៅ៨% រៀងរាល់ឆ្នាំ និងឱកាសវិនិយោកដ៏ធំ ក្នុងប្រទេសកម្ពុជា។ លោក បានរៀបរាប់អំពីការចាប់ផ្ដើម អាជីវកម្មរបស់ក្រុមហ៊ុន ព្រមជាមួយភាពជាដៃគូរដ៏ស្អិតរមួត រវាង ជេស៊ីអ៊ឹម នីពផន និងក្រុមហ៊ុននីពផនជប៉ុន។ បន្ថែមលើសពីនេះ លោកក៏បាន បញ្ជាក់ពីតម្លៃនៃដៃគូរ អាជីវកម្មជាមួយក្រុមហ៊ុនលោកថា ក្រុមហ៊ុន ជេស៊ីអ៊ឹម មិនគ្រាន់តែចាត់ទុកអតិថិជនជាស្ដេចទេ តែគឺជាព្រះ។

នៅទីបញ្ចប់ ក៏មានការចាប់ឆ្នោតរង្វាន់ ដល់អតិថិជនដែលបានគាំទ្រផលិតផលថ្នាំលាបក្នុងឆ្នាំកន្លងមក ។រង្វាន់ដែលត្រូវរួមមាន៖ រង្វាន់ខ្សែករមាសចំនួន២ខ្សែ បានទៅលើឈ្មោះ៖

*ទី១៖​ លេខ៖ 905945 ,ឈ្មោះ លោក ឆេង លាង, ទូរស័ព្ទ៖ 015 989697, អាស័យដ្ឋាន ខេត្ដកំពង់សោម

*ទី២៖ លេខ៖ 124924, ឈ្មោះដេប៉ូ ឈូ លីម៉ុងទូរស័ព្ទ៖ 011 951650/ 010 462628, អាស័យដ្ឋាន សុក ហុក៖

រង្វាន់ម៉ូតូចំនួន ២គ្រឿងបានទៅលើឈ្មោះ៖

ទី១ លេខ៖ 904835-ឈ្មោះ : ដេប៉ូ H C I I, ទូរស័ព្ទ៖ 093 332235, លេខអត្តសញ្ញាប័ណ្ណៈ1806532979, អាស័យដ្ឋាន ខេត្ដសៀមរាប

ទី២ លេខ៖ 830673 ឈ្មោះ : ដេប៉ូ ឡេង ម៉ាឡាត់, ទូរស័ព្ទ៖ 088 6000021, អាស័យដ្ឋាន ខេត្ដស្ទឹងត្រែង និងរង្វាន់ធំចុងក្រោយគឺរថយន្ត ISUZU 2018 ចំនួន១គ្រឿងបានទៅលើអតិថិជន៖ លេខៈ 914615, ឈ្មោះ វ៉ាន់ ណារី, ទូរស័ព្ទ៖ 069 636888, លេខអត្តសញ្ញាប័ណ្ណៈ 010828010, អាស័យដ្ឋានៈភ្នំពេញរហូតដល់ម៉ោង ១១អាត្រាធ កម្មវិធីត្រូវបានបញ្ចប់ដោយបរិយាកាស រីករាយ ស្និតស្នាល និងកក់ក្ដៅប្រៀបដូចជាគ្រួសារតែមួយ៕