Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការខេត្តកំពង់ស្ពឺ រៀបចំពិធីទទួលទេវតាឆ្នាំថ្មី នៅមុខសួនសម្ដេចសង្ឃរាជ ជួន ណាត ខេត្តកំពង់ស្ពឺ​

14-04-2018 12:29

(កំពង់ស្ពឺ)៖ លោក យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ​វ៉ី សំណាង អភិបាល​ខេត្តកំពង់ស្ពឺ រួមជាមួយលោក លោកស្រី មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋទូទាំងខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៨នេះ បានរៀបចំពិធី​ទទួល និងអំណរ​សាទរទេវតាឆ្នាំថ្មី ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២​ នៅមុខសួនសម្ដេចសង្ឃរាជ ជួន ណាត ខេត្តកំពង់ស្ពឺ។

សូមជម្រាបថា សង្ក្រាន្តឆ្នាំថ្មី ឆ្នាំច សំរឹទ្ធិស័ក បានចូលមកដល់នៅថ្ងៃសៅរ៍ ១៤រោច ខែចេត្រ ពុទ្ធសករាជ ២៥៦២ មហាសករាជ ១៩៤០ ចុល្លសករាជ ១៣៨០ ត្រូវនឹងថ្ងៃទី១៤ ខែមេសា គ្រិស្តសករាជ ២០១៨ វេលាម៉ោង ០៩៖១២នាទី។

១៖ ទេវតាឆ្នាំថ្មីព្រះនាម «មហោធរៈទេវី» ជាបុត្រីទី៧ នៃកបិលមហាព្រហ្ម
២៖ ទ្រង់គ្រឿងលម្អ និងផ្កាឈើ
៣៖ អម្ពរពណ៌ខៀវ សៀតផ្កាត្រកៀត
៤៖ ភក្សហារសាច់ទ្រាយ (សោយសាច់ឈ្លូស)
៥៖ សាស្រ្ដាវុធ ព្រហស្ថស្ដាំកាន់កងចក្រ ព្រហស្ថឆ្វេងកាន់ត្រីសូល៍
៦៖ ពាហណៈ ស្ដេចឈរបើកព្រះនេត្រលើខ្នងមយូរា (ស្ដេចក្ងោក)៕