(ព្រៃវែង)៖ នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៨នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីបុណ្យសម្ពោធឆ្លងខ្លោងទ្វារ និងសមិទ្ធផលនានា ស្ថិតក្នុង វត្តគោខ្ចក ឃុំ គោខ្ចក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។
ពិធីសម្ពោធនេះ មានការអញ្ជើញចូលរួមពីមន្ត្រីគ្រប់ជាន់ថ្នាក់ របស់សាលាខេត្ត ស្រុក ឃុំ ភូមិ ព្រមទាំងប្រជាពលរដ្ឋប្រមាណ១,០៤០នាក់។
ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ប៉ោ ភក្ដិ បានមានមតិសំណេះសំណាល និងផ្តាំផ្ញើជូនពរដល់បងប្អូន ប្រជាពលរដ្ឋទាំងអស់ជួបតែសេចក្តីសុខ សុវត្ថិភាព ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ និងផ្ដាំផ្ញើការសួរសុខទុក្ខពីថ្នាក់ដឹកនាំ គ្រប់ជាន់ថ្នាក់ផងដែរ។
នាយឧត្តមសេនីយ៍ ក៏បានបំពាក់គ្រឿងឥស្សរិយយស ដល់អ្នកដែលមានស្នាដៃ ក្នុងការចូលរួមកសាងក្លោងទ្វារ និងសមិទ្ធផលនានា ព្រមទាំងជូនទេយ្យទាន ដល់តាជី យាយជី ដែលបានអញ្ជើញចូលរួមផងដែរ៕