Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី១៣ ខែមេសា៖ រកឃើញយានយន្ដល្មើសច្បាប់ ២៩៩គ្រឿង និងផាកពិន័យ ១៤៤គ្រឿង, រាជធានីភ្នំពេញឃាត់យានយន្ត ៤០០គ្រឿង

13-04-2018 17:00

(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន ១,៩៩៣គ្រឿង រកឃើញល្មើសច្បាប់ ២៩៩គ្រឿង (ម៉ូតូ ៥៩ភាគរយ) អប់រំ ១៥៥គ្រឿង និងផាកពិន័យ ១៤៤គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី១៣ ខែមេសានេះ ត្រួតពិនិត្យរួមបានចំនួន ១៧៥គ្រឿង អប់រំ ២១គ្រឿង និងផាកពិន័យចំនួន ៣៣គ្រឿង។

ដោយឡែកសម្រាប់រាជធានីភ្នំពេញវិញ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨ សមត្ថកិច្ចនគរបាលឃាត់បាន យានយន្ត ៦៥៣គ្រឿងដែលជិះបញ្ច្រាស មិនពាក់មួកសុវត្ថិភាព មិនដាក់កញ្ចក់ មិនមានស្លាកលេខ។

សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល១៣ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៣ ខែមេសានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ៤០,០១៤គ្រឿង រកឃើញយានយន្តល្មើស ៦,១១៧ (ម៉ូតូ៦២ភាគរយ) ក្នុងនោះអប់រំ ២,៨៤៥គ្រឿង និងផាកពិន័យ ៣,២៧២គ្រឿង៕