(ក្រចេះ)៖ សហភាពសហព័ន្ធយុវជនកម្ពុជាសាខាខេត្ត សហការជាមួយយុវជន ក១៥៧ យុវជនកាយរឹទ្ធ យុវជនកាកបាតក្រហម សមាគមសិស្សនិស្សិត អមត ខេត្តក្រចេះ និងសិស្សនិស្សិតសម្តេចតេជោ ហ៊ុន សែន បានរៀបចំកម្មពិធី ភ្លើងគប់សាមគ្គីយុវជនខេត្តក្រចេះ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ហេីយពិធីនេះជាលេីកដំបូងហេីយសម្រាប់ខេត្តក្រចេះ។

ពិធីនេះបានរៀបចំឡើង នៅល្ងាចថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨នេះ នៅលេីឆ្នេខ្សាច់កោះទ្រុង ក្រុងក្រចេះ ក្រោមអធិបតីភាព លោក វ៉ា ថន អភិបាលរងខេត្ត និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តក្រចេះ។

លោក ឈា ផល្លី អនុប្រធានគណកម្មកាដើម្បីរៀបចំកម្មវិធី ភ្លើងគប់សាមគ្គីយុវជនខេត្តក្រចេះ បានឲ្យដឹងថា ពាក់ពន្ធ័បង្កេីតកម្មវិធីនេះ ក្នុងគោលបំណងប្រមូលយុវជន គ្រប់ទីសទីទាំងអស់មិនប្រកាន់ពូជសាសន៍​ សាសនា ជំនឿ និន្នាការនយោបាយ ដេីម្បីជាកម្លាំងមហាសាម្គីដ៏រឹងមាំ ដេីម្បីកសាង ប្រទេសកម្ពុជាឲ្យមានឯករាជ្យភាព សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនៈភាពសង្គម។

ជាមួយគ្នានោះ ក៏មានការអានរបាយការណ៍របស់ក្រសួងមហាផ្ទៃ ស្តីពីគ្រឿងញៀនដល់យុវជនផងដែរ និងមានលេងល្បែងប្រជាប្រិយជាច្រើនប្រភេទ ដូចជា ចោលឈូង បោះអង្គុញ ដណ្តើមមែកឈើ ទាញព្រ័ត និងលាក់កន្សែង ព្រមទាំងមានដុតភ្លើងគប់ បង្ហោះគោម និងរាំលេងកំសាន្តផងដែរ។

យុវជន យុវនារី ដែលបានចូលរួមក្នុងកម្មវិធី ភ្លើងគប់សាមគ្គីយុវជនខេត្តនាពេលនោះ បានបង្ហាញពីចំណាប់អារម្មណ៍ និងទស្សនៈរបស់ពួកគេថា ពួកគេមានអារមណ៍សប្បាយរីករាយ នៅមានយុវជនជាច្រេីន គ្រប់ស្រទាប់វណ្ណៈទាំងអស់ ហេីយលេីកទី១របស់ពួកគាត់ ដែលចូមរួមក្នុងកម្មវីធី ភ្លេីងគប់ សម្រាប់ខេត្តក្រចេះ ហើយអាជ្ញាធរ ក៏ដូចជា សហភាពសហពន្ធ័យុវជនខេត្ត បង្កេីតកម្មវិធីជារៀងរាល់ឆ្នាំ៕