១៖ លោកអ្នកកើតឆ្នាំជូត
បើជាមនុស្សប្រុសទំនាញថា៖ ឆ្នាំនេះជាឆ្នាំដែលអ្នកត្រូវឃ្លាតពីទីកន្លែង បើសិនជាមិនដូច្នោះទេ អ្នកមុខជាត្រូវនឿយណាយធុញទ្រាន់នឹងកន្លែងចាស់ ឬត្រូវផ្លាស់ប្ដូរទីលំនៅផងក៏មាន ពុំនោះសោតនាទីការពាររបស់អ្នកនឹងត្រូវរុះរើជាថ្មី។ បើមានការលក់ដូរជំនួញជួញប្រែជាអាជីព ការនេះនឹងបណ្ដាជាហេតុឲ្យមានសេចក្ដីតឹងចង្អៀតខ្លះៗ។ តំណទៅពេលខាងមុខក្នុងឆ្នាំនេះ អ្នកនឹងមានការស្កៀបរមាស់រង្គោះរង្គើរដល់ក្រុមហ៊ុន បើមានជើងឈ្នួល ក្នុងបន្ទុកវានឹងធ្វើមោះមិនគាប់ ឲ្យអ្នកមានសេចក្ដីហ្មងមួរជារឿយៗ មួយវិញទៀតញាតិព័ន្ធ ឬមិត្តភក្តិ នឹងកើតជាក្ដីរង្គាស ឬស្សាដល់អ្នកដោយបំពានលើផលល្អ និងសេចក្ដីចម្រើនរបស់អ្នកហេតុការណ៍ទាំងអស់នេះ ចូរកុំភ្លេចស្មារតីឲ្យសោះ។ បើយ៉ាងហោចណាស់ នៅក្នុងឆ្នាំនេះ អ្នកនិងមានវិបត្តិឈឺថ្កាត់មិនខានឡើយ។
បើជាមនុស្សស្រីទំនាញថា៖ ក្នុងឆ្នាំនេះជាឆ្នាំសម្រេចលាភផល ជូនដល់កណ្ដាប់ដៃយើង ហើយខ្លួនអ្នកត្រូវបានជោគជ័យគ្រប់ប្រការហើយនឹងបានទទួលការលើកតម្កើនពីមនុស្សទូទៅ ថាបើអ្នកបានរៀបមង្គលការក្នុងឆ្នាំនេះ រាប់ថាល្អផ្ដាច់ហើយទោះបីជាសត្រូវកាចប៉ុនប៉ងប្រទុស្តសារាយ យ៉ាងដូចម្ដេចក៏ដោយក៏អ្នកអាចគេចផុតបានទាំងអស់ ប៉ុន្តែឧបសគ្គរបស់អ្នកក៏មិនសោះសូន្យដែរ ចំពោះក្រុមញាតិព័ន្ធ នឹងផ្ដល់នូវសេចក្ដីរំខានដល់អ្នកមួយចំនួននៅក្នុងរយៈពេលឆ្នាំនេះ។
២៖ លោកអ្នកកើតឆ្នាំឆ្លូវ
បើជាមនុស្សប្រុសទំនាញថា៖ ឆ្នាំនេះជាឆ្នាំដែលជោគរាសីរបស់អ្នកល្អជាទីបំផុត។ លោកអ្នកមានសេចក្ដីសុខសម្រាន្តយ៉ាងលើសលុប ហើយបានគាប់ចិត្តគ្រប់យ៉ាង នូវមានគេនាំបំណាច់រង្វាន់មកឲ្យដល់ទីកន្លែង។ នៅក្នុងបន្ទុកក្រុមគ្រួសារមានសេចក្ដីសុខយ៉ាងក្រែលែង។ ក្នុងឆ្នាំនេះ បើលោកអ្នកមានបំណងធ្វើការងារអ្វី ឬបើកមុខជំនួញជួញដូរមុខជា បានសម្រេចផលយ៉ាងពិតប្រាកដ ប៉ុន្តែថាអ្នកកុំផ្ដេកផ្ដួលនឹងការជួយឈឺឆ្អាល ពីអ្នកដទៃឯទៀតខ្លាំងពេក ចំពោះរឿងនៃរាប់អានស្រឡាញ់ទុកចិត្ត គួរតែប្រយ័ត្នឲ្យមែនទែន ហើយខំស្ទាបស្ទង់នូវទឹកចិត្តគេបន្ទិចផង។
បើជាមនុស្សស្រីទំនាញថា៖ ក្នុងឆ្នាំនេះ ជាឆ្នាំដែលជោគជតារាសីលោកអ្នក មិនសូវជាល្អលោកអ្នក នឹងមានចិត្តខ្វល់ខ្វាយច្រើនអនេកមិត្តភត្តិជាទីស្រឡាញ់ ឬញាតិសន្ដានដែលមានគុណបំណាច់លើរូបអ្នក នឹងត្រូវនិរាសគ្នាមិនតែប៉ុណ្ណោះអ្នកត្រូវខូចខាត ផលប្រយោជន៍ខ្លះទៀតផង តាមការពិតអ្នកមិនត្រូវរងទុក្ខក្ដៅណាស់ណាទេ បើទុកជាមានឧបសគ្គក្នុងការងាររបស់អ្នកខ្លះ ក៏គង់តែនឹងសាបរលាបទៅវិញបានដោយសារពេលនេះមាន គេជួយឈឺឆ្អាលឲ្យអ្នកបានសុខសាន្ត រីឯភឿនរបស់អ្នកក៏បានតទល់ជួញយ៉ាងស្វិតស្វាញ ជួនកាលឆ្នាំនេះអ្នកត្រូវរុះរើផ្ទះ សម្បែងជួសជុល ឬធ្វើថ្មីផងក៏អាចថាបាន។
៣៖ លោកអ្នកកើតឆ្នាំខាល
បើជាមនុស្សប្រុសទំនាញថា៖ ក្នុងឆ្នាំនេះ ជាឆ្នាំដែលអ្នកនឹងបានការងារធ្វើជាក់ជាប្រាកដ បើសិនជាការរៀបចំមង្គលផ្ទាល់ខ្លួន មុខជាបានសម្រេចដូចសេក្ដីប្រាថ្នា ហើយជួបលាភផលយ៉ាងបន្ទាន់ តែបើទោះទៅជាយ៉ាងនេះក៏ដោយ ក៏គង់តែនៅមានមនុស្សច្រណែន ឫស្សាចំពោះផលរបស់អ្នកពេញទំហឹង ខាងមុខនៃហេតុការណ៍ដូចពោលនេះ អ្នកត្រូវចំពោះប្រយ័ត្នមនុស្សមានទុក្ខទោស គ្របសង្កត់ណាមួយមកបញ្ចុះបញ្ចូលលើកជើង អ្នកឲ្យចូលរួមការងារជាមួយគេ ទោះការងារនោះ មានសភាពបែបណាក៏ដោយចុះសុទ្ធ តែមិនបរិសុទ្ធទាំងអស់។ ហើយមិនគួរលីសែងរែកពុន លើកដាក់របស់ធ្ងន់ៗហួសពេកទេ ព្រោះអាចមានការថ្លោះចង្កេះ ឬគ្រេចឆ្អឹងខ្នង ឬមានការឈឺថ្កាត់បានដោយងាយ។
បើជាមនុស្សស្រីទំនាញថា៖ ក្នុងឆ្នាំនេះជាឆ្នាំដែលជោគជតារាសីរបស់អ្នកមិនសូវល្អ លោកអ្នកមិនសូវបានរីករាយសោះឡើយ មិត្តភក្តិ ឬមនុស្សធ្វើការជាមួយអ្នក គេជាមនុស្សអាប់ជោគថោករាសីដឹកនាំអ្នកឲ្យខូចខាតទុន ក្នុងរយៈឆ្នាំនេះ អ្នកមិនគួរធ្វើដំណើរផ្លូវឆ្ងាយពេកទេ សូម្បីតែបើកហាងលក់ដូរឥវ៉ាន់ថ្មី ឬប្រកបកិច្ចការយ៉ាងណា ក៏ដោយអ្នកកុំធ្វេសប្រហែសឲ្យសោះ ហើយមិនគួរពឹងរកឲ្យគេជួយទុក្ខធុរៈខ្លួនជាដាច់ខាត។ តែទោះបីជាយ៉ាងនេះ
ក៏ដោយក៏អ្នកគង់នឹងបានសម្រេច ក្នុងការងារដែលអ្នកបានតាំងចិត្តទុក ដោយសេចក្ដីមានៈ ព្យាយាមយ៉ាងប្ដូរផ្ដាច់។
៤៖ លោកអ្នកកើតឆ្នាំថោះ
បើជាមនុស្សប្រុសទំនាញថា៖ ក្នុងឆ្នាំនេះ ជាឆ្នាំដែលជតារាសីរបស់អ្នកពុំប្រសើរទេ ជាគ្រោះកម្មកាចសាហាវណាស់ លោកអ្នកតោងកែកុនប្រើសេចក្ដីពិនិត្យពិច្ឆ័យឲ្យល្អឹតល្អន់បន្តិច សូម្បីតែអ្នកដែលធ្លាប់រាប់រកអ្នកយ៉ាងណា ឬ អ្នកធ្វើការងាររួមនឹងគេ អ្នកកុំសង្ឃឹមឡើយថា នឹងបានកម្រៃផលពីវង់ការបែបនោះឲ្យសោះ ពុំនោះនឹងបណ្ដាលហេតុពីក្នុងក្រុមគ្រួសារ មានភ័យព្រួយឈឺថ្កាត់ ឬក៏មានរឿងទំនាស់ពីមនុស្សបំរើការក្នុងលំនៅដ្ឋាន។ ការងារប្រចាំជីវិតរបស់អ្នក ឬសេចក្ដីស្និទ្ធស្នាលរបស់អ្នក នឹងផ្ដល់ផលជាអសារឥតការដល់អ្នកវិញ បើអ្នកចង់បន្ធូរបន្ថយការអាប់បែបនេះ អ្នកត្រូវខំខ្នះខ្នែងដោយប្រើសេចក្ដីឆ្លៀវឆ្លាត និងសេចក្ដីអង់អាចឲ្យគ្រប់កម្លាំង ទើបអ្នកបានប្រាសចាកផុតពីវិបត្តិទាំងនេះទៅខ្លះៗ។
បើជាមនុស្សស្រីទំនាញថា៖ ក្នុងឆ្នាំនេះ រាសីរបស់លោកអ្នកមិនសូវបានស្រួលបួលទេ គឺថាអ្នកត្រូវតែជួបប្រទះនឹងឧបសគ្គជាញឹកញាយក្នុងដំណើរជីវិតរបស់អ្នក។ ប៉ុន្តែអ្នកត្រូវខំតាំងចិត្តពុះពារ និងប្រឹងរម្ងាប់ចិត្តទប់ទល់ នឹងអធិករណ៍នេះឲ្យមែនទែន ហើយគួរតាំងចិត្តធ្វើការងារ ឬកិច្ចការយ៉ាងណានោះដោយសេចក្ដីឧស្សាហ៍ និងស្វាហាប់ខំបំពេញឲ្យបានអង់អាចជានិច្ច។ បើអ្នកធ្វើយ៉ាងនេះបាននោះ ទើបអ្នកបានជោគជ័យគ្រាន់បើឡើងវិញបន្តិច។
៥៖ លោកអ្នកកើតឆ្នាំរោង
បើជាមនុស្សប្រុសទំនាញថា៖ ក្នុងឆ្នាំនេះ ជាឆ្នាំដែលការរៀបមង្គលការរបស់អ្នក នឹងបានសម្រេចបំណងយ៉ាងពិតប្រាកដ ប្រកបទៅដោយសេចក្ដីសុខ ប៉ុន្តែអ្នកនៅមានទំនាស់នឹងមេបារបស់អ្នកបន្តិចបន្តួច រួចពីហេតុការណ៍បែបនេះទៅ នឹងបានល្អប្រសើរឡើងវិញ បើអ្នកធ្វើការងារកាន់មុខតំណែង មានមុខនាទីទទួលសុខត្រូវ អ្នកត្រូវបានឡើងតំណែងនាទីបន្ថែមជាមិនខាន កាលដែលអ្នកត្រូវប្រុងប្រយ័ត្ន ជាទីបំផុតនោះគឺចោរកម្ម និងអគ្គិភ័យបំផ្លាញ បើសិនជាមានជំងឺច្រើនតែផ្ដាសាយ។
បើជាមនុស្សស្រីទំនាញថា៖ ក្នុងឆ្នាំនេះ ជាឆ្នាំដែលជោគជតារាសី របស់លោកអ្នកបានល្អប្រសើរ និងបានលាភធំតែមុននឹងកើតលាភអ្នកត្រូវ បាត់បង់ទ្រព្យរបស់ជាមុខសិន ហេតុនេះត្រូវប្រុងប្រយ័ត្នខ្លួនបន្តិច ព្រោះត្រូវចោរកម្ម វាមានបំណងទុកបន្ទាប់ពីនោះ ទៅអ្នកនឹងត្រូវបានទទួលមុខតំណែងថ្មី មាននាទីទទួលខុសត្រូវជាន់ខ្ពស់ ឯជោគលាភដែលអ្នកត្រូវបាននោះ នឹងបានមកពីទីឆ្ងាយ ហើយលោកអ្នកត្រូវខំរក្សាសុខភាពឲ្យបានល្អ ព្រោះអាចមានជំងឺតម្កាត់ខ្លះផងនៅក្នុងឆ្នាំនេះ។
៦៖ លោកអ្នកកើតឆ្នាំម្សាញ់
បើជាមនុស្សប្រុសទំនាញថា៖ ក្នុងឆ្នាំនេះ ជាឆ្នាំដែលអ្នកនឹងមានគ្រោះអាសន្នអាក្រក់ណាស់ ដួងជតាត្រូវខាតបង់ ត្រូវមានធុរៈជំងឺឈឺថ្កាត់មិនខានឡើយបើអ្នកចង់ធ្វើត្រូវពិចារណា គិតមុខគិតក្រោយឲ្យល្អិតល្អន់ឲ្យមែនទែន បើកាលណាភ្លាត់អ្នកនឹងត្រូវរងអំពើសង្កត់សង្កិន យ៉ាងគួរឲ្យធរមានចិត្ត។ ចូរកុំគម្បីបញ្ចេញឈ្មោះបោះសម្លេង ជាត្លុកកំប្លែងលេងជាមួយគេញយពេក ចូរខំបំពេញខ្លួនឲ្យគេឃើញថា យើងជាមនុស្សមានរបៀប និងសុភាពរៀបរយ
ចូរធ្វើសេចក្ដីតបតជាមួយសត្រូវ ទើបគ្រោះរបស់អ្នកនឹងត្រូវបន្ធូរបន្ថយទៅបានខ្លះ ប៉ុន្តែអ្នកត្រូវបានមិត្តជិតស្និទ្ធ ជួយឈឺឆ្អាលយ៉ាងពេញទំហឹង ហើយពេលក្រោយមានគេជួយឲ្យបានទ្រព្យស្តុកស្ដម្ភ។
បើជាមនុស្សស្រីទំនាញថា៖ ឆ្នាំនេះជា ឆ្នាំដែលអ្នកត្រូវឃ្លាតពីទីកន្លែង បើសិនមិនដូច្នោះទេ អ្នកមុខជាត្រូវនឿយណាយធុញទ្រាន់ នឹងកន្លែងចាស់ ឬត្រូវផ្លាស់ប្ដូរទីលំនៅផងក៏មាន ពុំនោះសោតនាទីការពារ របស់អ្នកនឹងត្រូវរុះរើជាថ្មី។ បើមានការលក់ដូរជំនួញជួញប្រែជាអាជីព ការនេះនឹងបណ្ដាលជាហេតុឲ្យ មានសេចក្ដីតឹងចង្អៀតខ្លះៗ។ តំណទៅពេលខាងមុខក្នុងឆ្នាំនេះ អ្នកនឹងមានការស្កៀបរមាស់រង្គោះរង្គើរដល់ក្រុមហ៊ុន បើមានជើងឈ្នួល
ក្នុងបន្ទុកវានឹងធ្វើមោះមិនគាប់ ឲ្យអ្នកមានសេចក្ដីហ្មងមួរជារឿយៗ មួយវិញទៀតញាតិព័ន្ធ ឬមិត្តភក្តិនឹងកើតជាក្ដីរង្គាស ឫស្សាដល់អ្នកបំពានលើផលល្អ និងសេចក្ដីចម្រើនរបស់អ្នក ហេតុការណ៍ទាំងអស់នេះ ចូរកុំភ្លេចស្មារតីឲ្យសោះ បើយ៉ាងហោចណាស់ នៅក្នុងឆ្នាំនេះអ្នកនឹងមានវិបត្តិឈឺថ្កាត់មិនខានឡើយ។
៧៖ លោកអ្នកកើតឆ្នាំមមី
បើជាមនុស្សប្រុសទំនាញថា៖ ក្នុងឆ្នាំនេះ ជាឆ្នាំដែលជោគលាភមុខជានឹងមានមកដល់លោកអ្នក ហើយបើលោកអ្នកចង់ធ្វើអ្វីនឹងបានសម្រេចជាដរាប មិត្តភក្តិ ឬនាយចៅហ្វាយនាយ ជាធំប្រុងទំនុកបម្រុងដល់អ្នក តែថារឿងដែលអ្នកត្រូវប្រិតប្រៀបខ្លូនជានិច្ច គឺកុំបេះបួយនាំរឿងទៅនិន្ទាឲ្យអ្នកឯនោះឮ ឬដឹង បើអ្នកបានតមប្រាកដ ក្នុងហេតុភេទបែបនេះ បានឈ្មោះថា ខ្លួនអ្នកបានដោះស្រាយ ពីការបែបបាក់រវាងមេត្រីភាព។
បើជាមនុស្សស្រីទំនាញថា៖ ឆ្នាំនេះជាឆ្នាំដែលជោគរាសីរបស់អ្នកល្អជាទីបំផុត លោកអ្នកមានសេចក្ដីសុខសម្រាន្តយ៉ាងលើសលុប ហើយបានគាប់ចិត្តគ្រប់យ៉ាង នូវមានគេនាំបំណាច់រង្វាន់មកឲ្យដល់ទីកន្លែង។ នៅក្នុងបន្ទុកក្រុមគ្រួសារ មានសេចក្ដីសុខយ៉ាងក្រៃលែង។ ក្នុងឆ្នាំនេះបើលោកអ្នកមានបំណងធ្វើការងារអ្វី ឬបើកមុខជំនួញជួញដូរមុខ ជាបានសម្រេចផលយ៉ាងពិតប្រាកដ ប៉ុន្តែថាអ្នកកុំផ្ដេកផ្ដួល និងការជួយឈឺឆ្អាលពីអ្នកដទៃឯទៀតខ្លាំងពេក ចំពោះរឿងនៃរាប់អានស្រឡាញ់ ទុកចិត្តគួរតែប្រយ័ត្នឲ្យមែនទែន ហើយខំស្ទាបស្ទង់នូវចិត្តគេបន្តិចផង។
៨៖ លោកអ្នកកើតឆ្នាំមមែ
បើជាមនុស្សប្រុសទំនាញថា៖ ក្នុងឆ្នាំនេះ ជាឆ្នាំសម្រេចលាភផល ជូនដល់កណ្ដាប់ដៃយើងហើយ ខ្លួនអ្នកត្រូវបានជោគជ័យគ្រប់ប្រការ ហើយនឹងបានទទួលការលើកតម្កើងពីមនុស្សទូទៅថាបើអ្នកបានរៀបមង្គលការក្នុងឆ្នាំនេះ រាប់ថាល្អផ្ដាច់ហើយ ទោះបីជាសត្រូវកាចប៉ុនប៉ងប្រទុស្ដសារាយ យ៉ាងដូចម្ដេចក៏ដោយក៏ អ្នកអាចគេចផុតបានទាំងអស់ ប៉ុន្តែឧបសគ្គរបស់អ្នកក៏មិនសោះសូន្យដែរ ចំពោះក្រុមញាតិព័ន្ធ នឹងផ្ដល់នូវសេចក្ដីរំខានដល់អ្នក មួយចំនួននៅក្នុងឆ្នាំនេះ។
បើជាមនុស្សស្រីទំនាញថា៖ ក្នុងឆ្នាំនេះ ជាឆ្នាំដែលអ្នកនឹងបានការងារធ្វើជាក់ជាប្រាកដ បើសិនជាការរៀបចំមង្គលផ្ទាល់ខ្លួន មុខជាបានសម្រេចដូចសេចក្ដីប្រាថ្នា ហើយជួបលាភផលយ៉ាងបន្ទាន់ តែបើទោះទៅជាយ៉ាងនោះក៏ដោយ ក៏គង់តែនៅមានមនុស្សច្រណែនឫស្សា ចំពោះផលរបស់អ្នកជានិច្ច នៅក្នុងរឿងនេះ ចូលអ្នកកុំគម្បីខ្លាចឲ្យសោះ ព្រោះមានគេរង់ចាំជួយឈឺឆ្អាល អ្នកពេញទំហឹងខាងមុខនៃហេតុការណ៍ ដូចពេលនេះអ្នកត្រូវប្រយ័ត្ន
ចំពោះមនុស្សមានទុក្ខទោស គ្របសង្កត់ណាមួយមកបញ្ចុះបញ្ចូលបញ្ចោរលើកជើង អ្នកឲ្យចូលរយមការងារជាមួយគេ ទោះការងារនោះមានសភាព
បែបណាក៏ដោយចុះសុទ្ធតែមិនរបរិសុទ្ធទាំងអស់។ ហើយមិនគួរលីសែង រែកពុនលើកដាក់របស់ធ្ងន់ៗ ហួសពេកទេព្រោះអាចមានការថ្លោះចង្កេះ ឬគ្រេចឆ្អឹងខ្នង ឬមានការឈឺថ្កាត់បានដោយងាយ។
៩៖ លោកអ្នកកើតឆ្នាំវក
បើជាមនុស្សប្រុសទំនាញថា៖ ក្នុងឆ្នាំនេះ ជាឆ្នាំដែលជោគជតារាសីលោកអ្នកមិនសូវជាល្អ លោកអ្នកនឹងមានចិត្តខ្វល់ខ្វាយច្រើនអនេក មិត្តភក្តិជាទីស្រឡាញ់ ឬញាតិសន្តានដែលមានគុណបំណាច់លើរូបអ្នកនឹងត្រូវនិរាសគ្នា មិនតែប៉ុណ្ណោះអ្នកត្រូវខូចខាតផលប្រយោជន៍ខ្លះទៀតផង តាមការពិតអ្នកមិនត្រូវរងទុក្ខក្ដៅណាស់ណាទេ បើទុកជាមានឧបសគ្គក្នុងការងាររបស់អ្នកខ្លះ ក៏គង់នឹងសាបរលាបទៅវិញបាន ដោយសារពេលនេះមាន គេជួយឈឺឆ្អាលឲ្យអ្នកបានសុខសាន្ត រីឯភឿនរបស់អ្នកក៏បានតទល់ជួយយ៉ាងស្វិតស្វាញ ជួនកាលឆ្នាំនេះ អ្នកត្រូវរុះរើផ្ទះសម្បែងជួសជុល ឬធ្វើថ្មីផងក៏អាចថាបាន។
បើជាមនុស្សស្រីទំនាញថា៖ ក្នុងឆ្នាំនេះ ជាឆ្នាំដែលជតារាសីរបស់អ្នកពុំប្រសើរទេ ជាគ្រោះកម្មកាចសាហាវណាស់ លោកអ្នកតោង កែកុនប្រើសេចក្ដីពិនិត្យពិច្ឆ័យឲ្យល្អិតល្អន់បន្តិច សូម្បីតែអ្នកដែលធ្លាប់រាប់រកអ្នកយ៉ាងណា ឬអ្នកធ្វើការងាររួមនឹងគេ អ្នកកុំសង្ឃឹមឡើយថា នឹងបានកម្រៃផលពីវង់ការបែបនោះឲ្យសោះ ពុំនោះនឹងបណ្ដាលហេតុពីក្នុងក្រុមគ្រួសារ មានភ័យព្រួយឈឺថ្កាត់ ឬក៏មានរឿងទំនាស់ពីមនុស្សបម្រើការក្នុងលំនៅដ្ឋាន។ ការងារប្រចាំជីវិតរបស់អ្នក ឬសេចក្ដីស្និទស្នាលរបស់អ្នកនឹងផ្ដល់ផល ជាអសារឥតការដល់អ្នកវិញ បើអ្នកចង់បន្ធូរបន្ថយការអាប់បែបនេះអ្នកត្រូវខំខ្នះខ្នែង ដោយប្រើសេចក្ដីឆ្លៀវឆ្លាត និងសេចក្ដីអង់អាចឲ្យគ្រប់កម្លាំង ទើបអ្នកបានប្រាសចាកផុតពីវិបត្តិទាំងនេះទៅខ្លះៗ។
១០៖ លោកអ្នកកើតឆ្នាំរកា
បើជាមនុស្សប្រុសទំនាញថា៖ ក្នុងឆ្នាំនេះ ជាឆ្នាំដែលជោគជតារាសីរបស់អ្នកមិនសូវល្អលោកអ្នកមិនសូវបានរីករាយសោះឡើយ មិត្តភក្តិ ឬមនុស្សធ្វើការជាមួយអ្នក គេជាមនុស្សអាប់ជោគថោករាសីដឹកនាំអ្នកឲ្យខូចខាតទុន ក្នុងរយៈឆ្នាំនេះអ្នកមិនគួរធ្វើដំណើរផ្លូវឆ្ងាយពេកទេ
សូម្បីតែបើកហាងលក់ដូរឥវ៉ាន់ថ្មីឬប្រកបកិច្ចការយ៉ាងណាក៏ដោយអ្នកធ្វេងប្រហែសឲ្យសោះ ហើយមិនគួរពឹងរកឲ្យគេជួយទុក្ខធុរៈខ្លួនជាដាច់ខាត។ តែទោះបីជាយ៉ាងនេះក៏ដោយ ក៏អ្នកគង់នឹងបានសម្រេចក្នុងការងារដែលបានតាំងចិត្តទុកដោយសេចក្ដីមានះព្យាយាមយ៉ាងប្ដូរផ្ដាច់។
បើជាមនុស្សស្រីទំនាញថា៖ ក្នុងឆ្នាំនេះ ជាឆ្នាំដែលការរៀបមង្គលការរបស់អ្នក នឹងបានផលសម្រេចបំណង់យ៉ាងពិតប្រាកដ ប្រកបទៅដោយសេចក្ដីសុខ ប៉ុន្តែអ្នកនៅមានទំនាស់នឹងមេបារបស់អ្នកបន្តិចបន្តួច រួចពីហេតុការណ៍បែបនេះ ទៅនឹងបានល្អប្រសើរឡើងវិញ បើអ្នកធ្វើការងារកាន់មុខតំណែងមានមុខនាទីទទួលសុខត្រូវ អ្នកត្រូវបានឡើងតំណែងនាទីបន្ថែមជាមិនខាន កាលដែលអ្នកត្រូវប្រុងប្រយ័ត្នជាទីបំផុតនោះ គឺចោរកម្ម និងអគ្គីភ័យបំផ្លាញ បើសិនជាមានជំងឺច្រើនតែផ្ដាសាយ។
១១៖ លោកអ្នកកើតឆ្នាំច
បើជាមនុស្សប្រុសទំនាញថា៖ ក្នុងឆ្នាំនេះ រាសីរបស់លោកអ្នកមិនសូវបានស្រួលបួលទេ គឺថាអ្នកត្រូវតែជួបប្រទះនឹងឧបសគ្គជាញឹកញយក្នុងដំណើរជីវិតរបស់អ្នក។ ប៉ុន្តែអ្នកត្រូវខំតាំងចិត្តពុះពារ និងប្រឹងរម្ងាប់ចិត្តទប់ទល់នឹងអធិករណ៍នេះ ឲ្យមែនទែនហើយគួរតាំងចិត្តធ្វើការងារ ឬកិច្ចការយ៉ាងណានោះដោយសេចក្ដីឧស្សាហ៍ និងស្វាហាប់ខំបំពេញឲ្យបានអង់អាចជានិច្ច។ បើអ្នកធ្វើយ៉ាងនេះបាននោះ ទើបអ្នកបានជោគជ័យគ្រាន់បើឡើងវិញបន្តិច។
បើជាមនុស្សស្រីទំនាញថា៖ ក្នុងឆ្នាំនេះ ជាឆ្នាំដែលអ្នកនឹងមានគ្រោះអាសន្នអាក្រក់ណាស់ ដួងជតាត្រូវខាតបង់ ឬត្រូវមានធុរៈជំងឺឈឺថ្កាត់មិនខានឡើយ បើអ្នកចង់ធ្វើអ្វីត្រូវពិចារណាគិតមុខគិតក្រោយឲ្យល្អិតល្អន់មែនទែន បើកាលណាភ្លាត់អ្នកមុខជាត្រូវរងអំពើសង្កត់សង្កិនយ៉ាងគួរឲ្យធរមានចិត្ត។ ចូរកុំគប្បីបញ្ចាញឈ្មោះបោះសំឡេងជាត្លុកកំប្លែង លេងជាមួយគេញយពេក ចូរខំបំពេញខ្លួនឲ្យគេឃើញថា យើងជាមនុស្សមានរបៀប និងសុភាពរៀបរយ ចូរធ្វើសេចក្ដីល្អតបតជាមួយសត្រូវ ទើបគ្រោះរបស់អ្នកនឹងត្រូវបន្ធូរបន្ថយទៅបានខ្លះ ប៉ុន្តែអ្នកត្រូវបានមិត្តជិតស្និទ្ធជួយឈឺឆ្អាលយ៉ាងពេញទំហឹង ហើយពេលក្រោយមានគេជួយឲ្យបានទ្រព្យនឹងបានស្ដុកស្ដម្ភ។
១២៖ លោកអ្នកកើតឆ្នាំកុរ
បើជាមនុស្សប្រុសទំនាញថា៖ ក្នុងឆ្នាំនេះ ជាឆ្នាំដែលជោគជតារាសី របស់លោកអ្នកបានល្អប្រសើរ នឹងបានលាភធំ តែមុននឹងកើតលាភអ្នកត្រូវ
បាត់បង់ទ្រព្យរបស់ជាមុនសិន ហេតុនេះត្រូវប្រុងប្រយ័ត្នខ្លួនបន្តិច ព្រោះត្រូវចោរកម្ម វាមានបំណងទុកបន្ទាប់ ពីនោះទៅអ្នកនឹងត្រូវបានទទួលមុខតំណែង
ថ្មីមាននាទីទទួលសុខត្រូវជាន់ខ្ពស់ ឯជោគលាភដែលអ្នកត្រូវបាននោះ នឹងបានមកពីទីឆ្ងាយ ហើយលោកអ្នកត្រូវខំរក្សាសុខភាព ឲ្យបានល្អ ព្រោះអាចមានជំងឺតម្កាត់ខ្លះផងនៅក្នុងឆ្នាំនេះ។
បើជាមនុស្សស្រីទំនាញថា៖ ក្នុងឆ្នាំនេះ ជាឆ្នាំដែលជោគលាភមុខជានឹង មានមកដល់លោកអ្នក ហើយបើលោកអ្នកចង់ធ្វើអ្វីនឹងបានសម្រេចជាដរាប មិត្តភក្តិ ឬនាយចៅហ្វាយនាយជាធំប្រុងទំនុកបម្រុងដល់អ្នក តែថារឿងដែលត្រូវប្រិតប្រៀបខ្លួនជានិច្ច គឺកុំបេះបួយនាំរឿងនិន្ទាឲ្យអ្នកឯនោះឮ ឬដឹង បើបានតមប្រាកដក្នុងហេតុភេទបែបនេះ បានឈ្មោះថាខ្លួនអ្នកបានដោះស្រាយ ពីការបែកបាក់រវាងមេត្រីភាព៕