Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី១២ ខែមេសា៖ រកឃើញយានយន្ដល្មើសច្បាប់ ៤៦១គ្រឿង និងផាកពិន័យ ២៧១គ្រឿង, រាជធានីភ្នំពេញឃាត់យានយន្ត ៦៥៣គ្រឿង

12-04-2018 18:10

(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន ២,៣៦៩គ្រឿង រកឃើញល្មើសច្បាប់ ៤៦១គ្រឿង (ម៉ូតូ ៧២ភាគរយ) អប់រំ ១៩០គ្រឿង និងផាកពិន័យ ៤៦១គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី១២ ខែមេសានេះ ត្រួតពិនិត្យរួមបានចំនួន ៣២៩គ្រឿង អប់រំ ១២១គ្រឿង និងផាកពិន័យចំនួន ២៥៣គ្រឿង។

ដោយឡែកសម្រាប់រាជធានីភ្នំពេញវិញ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨ សមត្ថកិច្ចនគរបាលឃាត់បាន យានយន្ត ៦៥៣គ្រឿងដែលជិះបញ្ច្រាស មិនពាក់មួកសុវត្ថិភាព មិនដាក់កញ្ចក់ មិនមានស្លាកលេខ។

សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល១២ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១២ ខែមេសានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ៣៨,០២១គ្រឿង រកឃើញយានយន្តល្មើស ៥,៨១៨ (ម៉ូតូ៦១ភាគរយ) ក្នុងនោះអប់រំ ២,៦៩០គ្រឿង និងផាកពិន័យ ៣,១២៨គ្រឿង៕