(ភ្នំពេញ)៖ អនុស្សាវរីយ៍ល្អមួយដែលប្រជាជនខ្មែរនៅចងចាំ និងនិយាយតៗគ្នាអំពីសម័យកាលដ៏រុងរឿងនាទសវត្សរ៍ទី៦០ របស់ប្រទេសខ្មែរយើង អំពីការរីកចម្រើននៃសេដ្ឋកិច្ច សង្គម ប្រពៃណី វប្បធម៌និងស្ថាបត្យកម្មដ៏ល្អៗ ដែលបានបន្សល់ជាកេរ្តិ៍ដំណែល ជាមោទនភាពរបស់យើងរហូតដល់បច្ចុប្បន្ននិងអនាគតផងដែរ។
ភាពប្រណិតរបស់ស្ថាបត្យកម្មទាំងអស់នោះ ត្រូវបានជ្រើសរើស និងកំពុងបង្ហាញវត្តមានយ៉ាងល្អឥតខ្ចោះនៅឯសណ្ឋាគារ ម៉េម័រ ផាឡេស (Memoire Palace Resort & Spa) លើទឹកដីសៀមរាបអង្គរ។ ការចាប់បដិសន្ធិសមិទ្ធផលថ្មីនេះដោយយោងទៅលើទស្សនៈវិស័យយ៉ាងច្បាស់លាស់ និងជឿជាក់ថា សៀមរាបអង្គរ ជាទិសដៅទស្សនាមួយ ដែលអាចជំរុញឲ្យភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិអាចធ្វើវិស្សមកាល បានយូរលើសពី៥ថ្ងៃឡើងទៅ។
ដើម្បីធ្វើឱ្យទស្សនៈវិស័យនេះសម្រេចបាន សណ្ឋាគារ ម៉េម័រ ផាឡេស រីសត & ស៉្បា ដែលអ្នកជំនាញបានលើកឡើងថាជារីសតតែមួយគត់ផ្តល់នូវសេវាកម្មល្អៗ និងភាពសម្បូរបែបជាច្រើនដូចជាអាងហែលទឹកសាបដ៏ធំល្វឹងល្វើយអាចផ្ទុកទឹកជាង ២.៥លានលីត្រ អាងទឹកប្រៃដ៏ធំ (Infinity Salty Pool) ដែលអាចមើលឃើញស្រស់បំព្រងនៃសួនច្បារ និងវីឡាដ៏សង្ហានីមួយៗ។ សំខាន់ជាងនេះទៅទៀតនោះ មានអាងហែលទឹកសម្រាប់កូនក្មេងដែលមានជម្រៅត្រឹមតែ ៧០សង់ទីម៉ែត្រ។ វាគឺជាជម្រើសមួយដ៏ប្រសើរសម្រាប់ក្រុមគ្រួសារទាំងមូល។
សូមគោរពអញ្ជើញភ្ញៀវទេសចរណ៍ជាតិទាំងអស់ មកទទួលនូវបទពិសោធន៍ បដិសណ្ឋារកិច្ចដ៏អស្ចារ្យនេះ ក្នុងឱកាសចូលឆ្នាំថ្មី មហាសង្ក្រាន្ត២០១៨ ដោយសណ្ឋាគារនេះ ផ្តល់ជូននូវតម្លៃពិសេសត្រឹមតែ ១៩៨ដុល្លារ ហើយសម្រាបតម្លៃនេះ ចំពោះតែភ្ញៀវជាតិតែប៉ុណ្ណោះ៕