(ភ្នំពេញ)៖ អស់កង្វល់ក្នុងការជ្រើសរើសវ៉ាលី ក្នុងការដាក់សម្លៀកបំពាក់ ជាមួយម៉ាកវ៉ាលី Victorinox ដែលជាម៉ាកល្បីល្បាញមួយ និងកំពុងពេញនិយមស្ទើរ ទូទាំងពិភពលោក។
សូមបញ្ជាក់ថា ម៉ាកវ៉ាលី Victorinox ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៨១ ដែលត្រូវបានផលិតពី PC របស់ Bayer ធន់នឹងការធ្លាក់ ឬប៉ះទង្គិតព្រមទាំងមាន៤ទំហំ សម្រាប់ជ្រើសរើសផងដែរ។ ម៉ូឌែលនេះត្រូវបានប្រើជាប្រចាំ សម្រាប់ការហោះហើរជាញឹកញាប់ ដែលបំពាក់ដោយកង់ដែលមាំ និងមិនមានសំឡេងរំខាន អូសបានយ៉ាងរលូនពោលពេញ ទៅដោយលក្ខណៈទំនើប។
Victorinox ជាម៉ាកមួយដែលមានបច្ចេកទេស ផ្តល់នូវបរិមាណបន្ថែមរហូតដល់ទៅ៣៤លីត្រ តែមិនលើសការកំណត់របស់ក្រុមហ៊ុនអាកាសចរណ៍ឡើយ ហើយអ្វីដែលកាន់តែពិសេសជាងនេះទៀតនោះម៉ូតនេះ មានកន្លែងពិសេសសម្រាប់ដាក់ឧបករណ៍បញ្ចូលថ្មទូរស័ព្ទចល័ត ដែលផ្ដល់ភាពងាយស្រួលសម្រាប់អ្នកប្រើប្រាស់ ព្រមទាំងមានខ្សែក្រណាត់ដែលមានរាងជាអក្សរX ដែលរក្សាវត្ថុដែលបត់ឲ្យមានសុវត្ថិភាពថែមទៀតផង៕