(សៀមរាប)៖ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប ​បាន​​បង្ហាញមុខសញ្ញាលូកហោប៉ៅ ចំនួន​៦៦នាក់ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលទៅដើរលេងកំសាន្ដសប្បាយ នាពិធីបុណ្យចូលឆ្នាំខាងមុខនេះ ឲ្យមានការប្រុងប្រយ័ត្ននូវសម្ភារ និងទ្រព្យសម្បត្តិផ្ទាល់ខ្លួន និងបើបានឃើញមុខសញ្ញាទាំងនេះ សូមរាយការណ៍មកខាងសមត្ថកិច្ច ខេត្តសៀមរាបភ្លាមៗ។

សូមជម្រាបថា ដើម្បីបង្កើនការប្រុងប្រយ័ត្ន ដល់ប្រជាពលរដ្ឋដែល​ទៅចូលរួមលេងកំសាន្ដ នាឱកាសព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ ក្នុងខេត្តសៀមរាបនោះ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ​ ក្រសួងមហាផ្ទៃ បានបង្ហាញលេខទូរស័ព្ទពិសេស៦ខ្សែ​ ដើម្បី​ឲ្យប្រជាពលរដ្ឋរាយការណ៍មុខសញ្ញាផ្សេងៗ ដែលទាក់ទងនឹងករណីចោរលួច ឆក់ ដាក់ថ្នាំសណ្តំ ឬករណីផ្សេងៗទៀត ដែលអាចកើតមានឡើង។

ប្រជាពលរដ្ឋទាំងអស់​អាចទំនាក់ទំនងទៅកាន់​នគរបាលព្រហ្មទណ្ឌ តាមរយៈលេខទូរស័ព្ទចំនួន៧ខ្សែ រួមមាន៖ 117, 740, 741,742,743 និង744។

សូមជម្រាបថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ ក្នុងខេត្តសៀមរាប ប្រារព្ធឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០១៨៕​