អាជ្ញាធរខេត្តរតនគិរីរៀបចំ «សង្ក្រាន្តយក្សឡោម» ដើម្បីបង្កភាពសប្បាយជូនប្រជាពលរដ្ឋ ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីខ្មែរ
12-04-2018 12:24
(រតនគិរី)៖ នៅគ្រាដែលពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ខិតជិតចូលមកដល់នោះ អាជ្ញាធរខេត្តរតនគិរីបានរៀបចំ «សង្ក្រាន្តយក្សឡោម» ដើម្បីបង្កការសប្បាយជូនប្រជាពលរដ្ឋក្នុងខេត្ត ក៏ដូចប្រជាពលរដ្ឋមកពីបណ្តាខេត្តផ្សេងៗ ទូទាំងប្រទេស។
លោក លើ វ៉ាន់ព្រហស្បតិ៍ សមាជិកក្រុមសម្ព័ន្ធយុវជនស្រលាញ់សន្តិភាព បានប្រាប់ភ្នាក់ងារ Fresh News នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨នេះថា ដោយមានការណែនាំពី លោក ថង សាវុន អភិបាលខេត្តនោះ មន្ទីរជំនាញពាក់ព័ន្ធ រួមនឹងក្រុមសម្ព័ន្ធយុវជនស្រលាញ់សន្តិភាព, អាជីវករ, សហគមន៍បានរៀបចំព្រឹត្តិការដ៏ធំមួយក្នុងមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីបង្កការសប្បាយរីករាយ ជូនប្រជាពលរដ្ឋរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៨ខាងមុខនេះ។
ជាមួយគ្នានេះ លោក ង៉ែត ពិទូ ប្រធានមន្ទីរទេសចរណ៍ខេត្ត បានឲ្យដឹងដែរថា ថវិកាចំណាយសម្រាប់រៀបចំនោះ បានមកពីអាជ្ញាធរខេត្ត, មន្ទីរអង្គភាពពាក់ព័ន្ធ, អាជីវករ, និងសហគមន៍៕