(ភ្នំពេញ)៖ ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន រដូវកាលទី១២ ឆ្នាំ២០១៨ បានបញ្ចប់ការប្រកួតសន្សំពិន្ទុ សម្រាប់ពានរង្វាន់ថ្នាក់ខេត្តហើយ ហើយក៏បានរកឃើញក្រុមបន្ដដំណើរទៅវគ្គ ១៦ក្រុមចុងក្រោយផងដែរ បន្ទាប់ពីឆ្លងកាត់ការប្រកួតសប្ដាហ៍ទី៥ ចំនួន៩ប្រកួតដ៏ស្វិតស្វាញកាលពីម្សិលមិញ។
ចំពោះលទ្ធផលសរុបក្រោយចប់ការប្រកួតកាលពីម្សិលមិញ សម្រាប់ពូល A៖ ខេត្តប៉ៃលិន ឈរលេខ១ មាន១០ពិន្ទុ, ក្រុមគិរីវង់សុខសែនជ័យ ឈរលេខ២ មាន៥ពិន្ទុ, ខេត្តបាត់ដំបង ឈរលេខ៣ មាន៤ពិន្ទុ ខណៈខេត្តកំពង់ឆ្នាំងឈរបាតតារាងគ្មានពិន្ទុរាប់ឡើយ។ ពូល B ខេត្តកំពង់ចាម ឈរលេខ១ មាន១១ពិន្ទុ, យុវជនក្រសួងការពារជាតិឈរលេខ២ មាន១០ពិន្ទុ, ខេត្តត្បូងឃ្មុំឈរលេខ៣ មាន៩ពិន្ទុ និងខេត្តព្រែវែងឈរលេខ៤ មាន៧ពិន្ទុ។
ចំណែកពូល D ក្រុមសាលាបាល់ទាត់ជាតិបាទី ឈរលេខ១ មាន១០ពិន្ទុ, ខេត្តព្រះសីហនុ ឈរលេខ២ មាន៧ពិន្ទុ, ខេត្តកោះកុង ឈរលេខ៣ មាន៦ពិន្ទុ និងខេត្តកំពតឈរលេខ៤ មាន ៦ពិន្ទុដូចគ្នា។ រីឯពូល E ខេត្តសៀមរាបឈរលេខ១ មាន១០ពិន្ទុ, ក្រុមស៊ីម៉ាក់អែហ្វស៊ី ឈរលេខ២ មាន ១០ពិន្ទុ, ខេត្តឧត្តរមានជ័យ និងខេត្តកំពង់ធំ ឈរលេខ៣ និងលេខ៤ មាន៩ពិន្ទុស្មើគ្នា។ ចំពោះក្រុមលេខ១ ដល់លេខ៣ នៃពូលនីមួយៗ ត្រូវឡើងវគ្គបន្ដ តែក្រុមលេខ៤ ត្រូវឆ្លងកាត់ការវិនិច្ឆ័យរកក្រុមលេខ៤ ល្អជាងគេ ៣ក្រុមទៅបង្គ្រប់វគ្គ ១៦ក្រុមចុងក្រោយ ដែលក្នុងនោះខេត្តខេត្តព្រែវែង, ខេត្តកំពង់ធំ និងខេត្តកំពត សុទ្ធតែមានសង្ឃឹមខ្ពស់ ព្រោះមានពិន្ទុខ្ពស់ជាងគេ។
ខាងក្រោមនេះ គឺជាលទ្ធផលការប្រកួតសប្ដាហ៍ទី៥ នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន លើកទី១២ ឆ្នាំ២០១៨៖