(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹងថា គណបក្សប្រជាជនកម្ពុជា បានផ្ញើលិខិតមក គ.ជ.ប រួចរាល់ហើយស្តីពីការផ្ទេរសិទ្ធិរបស់ប្រធានគណបក្សប្រជាជនកម្ពុជា ជូនដល់ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា គ្រប់ក្រុង-ស្រុក-ខណ្ឌ នៅទូទាំងប្រទេសរួចរាល់ហើយ ដើម្បីឱ្យធ្វើជាតំណាងគណបក្សប្រជាជនកម្ពុជា ក្នុងការចុះហត្ថលេខាលើពាក្យសុំ ចុះឈ្មោះភ្នាក់ងារ នៃគណបក្សប្រជាជនកម្ពុជា តាមទម្រង់បែបបទដែលបានកំណត់ដោយ គ.ជ.ប នៅតាមការិយាល័យបោះឆ្នោត ឬការិយាល័យរាប់សន្លឹកឆ្នោតនីមួយៗ ដែលឋិតនៅក្នុងក្របខ័ណ្ឌ នៃក្រុង-ស្រុក-ខណ្ឌ របស់ខ្លួនសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ គ.ជ.ប ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨នេះ។
បន្ទាប់ពីទទួលបានដំណឹងនេះ គ្រប់ (គធ.ខប) ត្រូវធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់គ្រប់គណៈកម្មការឃុំ-សង្កាត់ រៀបចំការបោះឆ្នោត (គឃ.សប) និងភាគីពាក់ព័ន្ធ ដើម្បីអនុវត្តសេចក្តីជូនដំណឹងនេះឱ្យមានប្រសិទ្ធភាពខ្ពស់។
សម្រាប់ព័ត៌មានបន្ថែមសូមអានសេចក្តីជូនដំណឹងរបស់ គ.ជ.ប ដូចខាងក្រោម៖