(ភ្នំពេញ)៖ គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា ខុមហ្រ្វែល បានចេញសេចក្តីប្រកាសព័ត៌មានមួយដោយបញ្ជាក់ថា ខ្លួនមិនមានជំហរ និងសកម្មភាព ដើម្បីបំផ្លាញដល់ការបោះឆ្នោតដោយសេរី និងយុត្តិធម៌ ដូចការផ្សព្វផ្សាយនោះឡើយ។
សេចក្តីប្រកាសរបស់ ខុមហ្វ្រែល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨នេះ បានអះអាងថា ខ្លួនកំពុងតែខិតខំអនុវត្តសកម្មភាព ដើម្បីបុព្វហេតុ នៃការបោះឆ្នោតដោយសេរី និងយុត្តិធម៌ តាមបែបប្រជាធិបតេយ្យត្រឹមត្រូវនៅកម្ពុជា៕