(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៩លើក បណ្ដាលឲ្យមនុស្សស្លាប់៧នាក់ របួសធ្ងន់ចំនួន១៧នាក់ និងរបួសស្រាល២៨នាក់។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំ៩លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន៧គ្រឿង, រថយន្ដតូច៤គ្រឿង, រថយន្ដធុនធំ២គ្រឿង និងគោយន្ដ២គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមានល្មើសល្បឿន, មិនគោរពសិទ្ធិ, បត់គ្រោះថ្នាក់, កត្តាយានយន្ដ, ងងុយដេក និងប្រជែង។
សូមបញ្ជាក់ថា រយៈពេល១១ថ្ងៃ ខែមេសា ឆ្នាំ២០១៨នេះ មានករណីគ្រោះថ្នាក់ចរារណ៍កើតឡើងចំនួន១០៤លើក បណ្ដាលឲ្យមនុស្សស្លាប់ចំនួន៥៩នាក់ របួសធ្ងន់ចំនួន៩៥នាក់ និងរបួសស្រាលចំនួន៦៩នាក់៕