(ភ្នំពេញ)៖ សរុបព័ត៌មានជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ (ផ្សាយពីថ្ងៃចន្ទ-សុក្រ ចាប់ពីម៉ោង ៧៖០០នាទីយប់)។ រាយការណ៍ព័ត៌មានដោយ៖ កញ្ញា ឆេង សូរិយា, កញ្ញា សំ ស្រីនីត, កញ្ញា យ៉ង់ សក្គុណា, អ្នកនាង កេត សត្យា, លោក ពោជ លីគឹមហ៊ុន, លោក និល រដ្ឋា, លោក វៃ ជីវ័ន្ត និងលោក អាន គុន្ធធារ៉ា៖
* ព័ត៌មានជាតិ (Cambodia News)
១៖ សមត្ថកិច្ចជំនាញជាន់ខ្ពស់កម្ពុជា បង្ហាញពីប្រវត្តិផែនការសំងាត់របស់មេភេរវករ សម សេរី និងបក្សពួក ដែលមានបំណងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ និងបង្កើតរដ្ឋាភិបាលនិរទេសបំផ្លាញកម្ពុជា
២៖ «មូលនិធិគន្ធបុប្ផាកម្ពុជា» បង្កើតជាផ្លូវការជាមួយថវិកាដំបូងជាង ១១លានដុល្លារអាមេរិក ដើម្បីបុព្វហេតុសង្គ្រោះជីវិតកុមារកម្ពុជា
៣៖ សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា ទុករយៈពេល៣ខែ ដើម្បីឲ្យសប្បុរសជននានា ចូលរួមជាសមាជិកស្ថាបនិក នៃមូលនិធិគន្ធបុប្ផាកម្ពុជា
៤៖ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសចូលរួមបរិច្ចាគថវិកា៥ម៉ឺនដុល្លារ ក្នុងមួយឆ្នាំ ដល់មូលនិធិគន្ធបុប្ផារយៈពេល៥ឆ្នាំ
៥៖ បញ្ជីឈ្មោះសប្បុរសជនដែលបានចូលរួមវិភាគទានក្នុងមូលនិធិ «គន្ធបុប្ផាកម្ពុជា» ដែលសម្តេចតេជោ ហ៊ុន សែន ប្រកាសដាក់ដំណើរការជាផ្លូវការនៅថ្ងៃនេះ
៦៖ក្រសួងយុត្តិធម៌ សម្រេចស្នើលើកលែងទោស និងបន្ធូរបន្ថយទោសដល់ទណ្ឌិត៥០រូប ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី
៧៖ ពលរដ្ឋក្រុងក្រចេះ ស្នើឱ្យប្រទេសនានាចូលរួមបញ្ជូនខ្លួន លោក សម រង្ស៊ី មកទទួលទោស២ជីវិត ក្នុងសំណុំរឿងកាត់ទឹកដីខ្មែរ ឱ្យទៅជនជាតិភាគតិចវៀតណាម
* ព័ត៌មានអន្តរជាតិ ( International News)
១៖ ធ្លាក់យន្តហោះយោធាអាល់ហ្សេរី៖ មនុស្សជិះនៅលើនោះ២០០នាក់ ស្លាប់ទាំងអស់!
២៖ បិតាស្ថាបនិក Facebook សារភាពរឿងគ្រប់យ៉ាង ចំពោះមុខសភាអាមេរិក និង «សុំទោសគ្រប់គ្នា» ម្តងទៀត!
៣៖ ដូណាល់ ត្រាំ «បង្ខំចិត្តលុបចោលទស្សនកិច្ចជាលើកដំបូង ទៅកាន់អាមេរិកឡាទីន» ដោយសារជាប់ដៃ ដោះស្រាយបញ្ហាសំខាន់
៤៖ នាយករដ្ឋមន្ត្រីថៃ «ចេញ Original Song មួយបទទៀត» ទុកឲ្យប្រជាជនស្តាប់កម្សាន្ត មុនថ្ងៃចូលឆ្នាំថ្មី!
៥៖ សេតវិមានបញ្ជាក់ជាថ្មី៖ «លោក ដូណាល់ ត្រាំ មានអំណាចគ្រប់គ្រាន់ ក្នុងការបណ្តេញអគ្គរដ្ឋអាជ្ញាពិសេស Robert Mueller ចេញពីតំណែង»
៦៖ ប្រធានាធិបតី ស៊ី ជិនពីង៖ «ប្រទេសចិន និងពិភពលោក មិនអាចអភិវឌ្ឍន៍ទៅបាន ដោយគ្មានគ្នានោះឡើយ»
៧៖ សហរដ្ឋអាមេរិកអះអាងថា «នឹងចាត់ការស៊ីរី ទោះបីជា UN មិនព្រម» ខណៈរុស្ស៊ីតបវិញថា ការចោទស៊ីរីប្រើអាវុធគីមី គ្រាន់តែជាលេសរបស់អាមេរិកប៉ុណ្ណោះ
៨៖ បារាំង និងអារ៉ាប៊ីសាអូឌីត «ចុះកិច្ចព្រមព្រៀងចំនួន ២០ ក្នុងតម្លៃ ១៨ពាន់លានដុល្លារ» លើវិស័យប្រេង និងបច្ចេកវិទ្យាផងដែរ ៕