(ភ្នំពេញ)៖ អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ នេះ បានប្រកាសថា ខ្លួនសម្រេចបើកស្ពានហាលនៅប្រសាទអង្គរវត្ត ដើម្បីឱ្យភ្ញៀវទេសចរជាតិ និងអន្តជាតិ ប្រើប្រាស់ជាច្រកចូលប្រាសាទវិញ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី ១៧ ខែមេសា ឆ្នាំ២០១៨។
ការសម្រេចបើកឱ្យប្រើប្រាស់ស្ពាននេះឡើងវិញ ដើម្បីសម្រួលដល់សុវត្តិភាព និងសណ្តាប់ធ្នាប់ ក្នុងការចូលប្រាប្រសាទអង្គរវត្ត និងសម្រាប់សម្រួលដល់ការធ្វើដំណើរចូល ទៅក្នុងប្រសាទរបស់ប្រជាពលរដ្ឋ ក្នុងឱកាសពិធី បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់ នាពេលឆាប់ៗ ។
ក្រៅពីបើកឱ្យប្រើប្រាស់ស្ពានខាងលើនេះ ចំពោះច្រកចេញពីប្រសាទវិញ អាជ្ញាធរជាតិអប្សរា បានសម្រេចឲ្យ ប្រើប្រាស់ស្ពានបណ្តែតទឹកដែលស្ថិតនៅខាងត្បូងស្ពានហាន ឬច្រកខាងកើតប្រសាទវិញ៕
ខាងក្រោមនេះ ជាសេចក្តីប្រកាសរបស់អាជ្ញាធរអប្សរា៖