(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានក្រើនរំលឹកដល់មន្ត្រីរាជការនៅក្រោមឱវាទ ឱ្យរាជបណ្ឌិត្យសភាកម្ពុជាទាំងអស់ ត្រូវពង្រឹងសមត្ថភាពរបស់ខ្លួន និងចំណេះដឹងបន្ថែមទៀត ដើម្បីចូលរួមអភិវឌ្ឍប្រទេសជាតិ ជាមួយរាជរដ្ឋាភិបាល ឱ្យដើរទៅមុខបន្ថែមទៀត។
លោកបណ្ឌិត សុខ ទូច បានថ្លែងបែបនេះនៅរសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ននេះ នៅក្នុងឱកាសលោកអញ្ជើញប្រកាសមុខតំណែង ប្រកាសតែងតាំងស៊ុប ក្នុងក្របខណ្ឌមន្ត្រីរាជការ និងពិធីប្រគល់សញ្ញាបត្រថ្នាក់បណ្ឌិត នៅរាជបណ្ឌិត្យសភាកម្ពុជា ដែលមានការអញ្ជើញចូលរួម ពីសំណាក់មន្ត្រីរាជការ សាស្ត្រចារ្យ បណ្ឌិត យ៉ាងច្រើនកុះករផងដែរ។
លោកបណ្ឌិត សុខ ទូច បានថ្លែងយ៉ាងដូច្នេះថា «សង្ឃឹមថា និងជឿជាក់ថា រាជបណ្ឌិត្យសភាដើរ ជោគជ័យ ឬមិនជោគជ័យអាស្រ័យលើមន្ត្រីរបស់ យើងបច្ចុប្បន្ននេះ រាជបណ្ឌិត្យសភា មានកន្លែងបណ្តុះកូលឈើដោយខ្លួនឯង ដូច្នេះសូមឱ្យមន្ត្រីទាំងអស់ត្រូវពង្រឹងសមត្ថភាព និងចំណេះបន្ថែមទៀត នេះជាមោទនភាព ខ្ញុំត្រូវតែធ្វើកិច្ចការនេះ ដើម្បីជួយសង្គម និងផលប្រយោជន៍សង្គមទាំងមូល»។
លោកបបណ្ឌិត សុខ ទូច បានសង្កត់ធ្ងន់ៗថា សង្ឃឹមថា មន្ត្រីនៅទីនេះនឹងជួយគ្នាទាំងអស់គ្នា មន្ត្រីរូបណាអត់ធ្វើ គឺដូរចេញបើកចំហរ អត់ស៊ុមក្រឡំមន្ត្រីណាយួរតែកាបូបដើរ តែបង្រៀនសាលាដ៏ទៃ យកតែលុយនិយាយដើមស្ថាប័នរបស់ខ្លួន គឺដូរចេញទាំងអស់ ហើយកុំរត់ព្យាយាមរកអ្នកអន្តរាគមឱ្យសោះ។
លោកបណ្ឌិត បានបញ្ជាក់ថា ប្រសិនបើមន្ត្រីនៅក្នុងស្ថាប័នមិនាំគ្នាជួយធ្វើការគិតតែពីដើរនិយាយឥតប្រយោជន៍ ហើយគិតតែទៅលាបពណ៌ ថ្នាក់ដឹកនាំទៅវិញ ទាំងនោះវានឹងមិនអាចរីកចម្រើនទៅមុខរួចនោះទេ ដូច្នេះមានន័យថា មន្ត្រីទាំងអស់ត្រូវជួយប្រឹងប្រែងទាំងអស់គ្នា ដើម្បីចូលរួមអភិវឌ្ឍធនធានមនុស្សជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលជាផ្នែកមួយនាំឱ្យសង្គមជាតិមានការចម្រើនទៅមុខជានិរន្ត៕