(ភ្នំពេញ)៖ ទំព័រ Facebook របស់សម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃកម្ពុជា ដែលមានឈ្មោះថា «Samdech Heng Samrin, President of The National Assembly» ដែលត្រូវបានជនអនាមិកលួច (Hack) យកទៅគ្រប់គ្រង កាលពីដើមខែមីនានោះ ត្រូវបានក្រុមបច្ចេកទេសរបស់រដ្ឋសភា ដាក់ឲ្យដំណើរឡើងវិញហើយនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨នេះ។
មន្រ្តីរដ្ឋសភា បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅរសៀលថ្ងៃនេះថា «ទំព័រហ្វេសប៊ុកឈ្មោះថា Samdech Heng Samrin, President of the National Assembly ត្រូវបានដាក់ឲ្យដំណើរការជាផ្លូវការ ឡើងវិញហើយនៅថ្ងៃនេះ»។
ខុទ្ទកាល័យសម្តេចពញាចក្រី ហេង សំរិន សូមប្រកាសជាផ្លូវការថា ទំព័រហ្វេសប៊ុក ដែលមានឈ្មោះ Samdech Heng Samrin, President of the National Assembly ជាទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ចាប់ពីពេលនេះតទៅ៕