(ភ្នំពេញ)៖ ហាងលក់សម្លៀកបំពាក់ថ្មីមួយទៀតហើយ បានបើកដំណើរការបម្រើជូនអតិថិជន ជាពិសេសបុរសៗ ដែលមានមាឌធំ ហើយពិបាកស្វែងរកសម្លៀកបំពាក់ គឺអាចមានភាពងាយស្រួលហើយពេលនេះនៅហាង «US Clearance Store» មានសម្លៀកបំពាក់គ្រប់ទំហំទាំងអស់ ដែលមានគុណភាពល្អ នាំចូលមកពីសហរដ្ឋអាមេរិកផ្ទាល់មានតំលៃសមរម្យដែលមិនធ្លាប់មាន ពោលគឺមានតែមួយគត់នៅក្នុងប្រទេសកម្ពុជា។ ហាង«US Clearance Store» បានបើកដំណើរការហើយ ចាប់ពីថ្ងៃនេះ ដោយមានការបញ្ចុះតម្លៃពិសេស ជូនដល់អតិថិជន ពេលលោកអ្នកចំណាយអស់ ចាប់ពី៥០ដុល្លារឡើងទៅនិងមានការបញ្ចុះតំលៃ10% គិតចាប់ពីថ្ងៃនេះដល់ថ្ងៃ 13 ខែ មេសា ឆ្នាំ 2018។
ម្ចាស់ហាង «US Clearance Store» កញ្ញា មឿន ដាលែន បានថ្លែងប្រាប់ឲ្យដឹងថា «ហាង U.S Clearan Store ខ្ញុំមានលក់ សម្លៀកបំពាក់បុរស ដែលមានខ្នាតធំ នាំចូលពីសហរដ្ឋអាមេរិកសុទ្ធសាធដែលមានទំហំ ចាប់ពី Sizs (S) រហូតដល់ XXL ខ្នាតអាមេរិកហើយចំពោះលេខខោ មានទំហំរហូតដល់ចង្កេះលេខ ៤០។ លើសពីនេះ ទៅទៀតយើងខ្ញុំបាននាំចូល Brand ជាច្រើន ដូចជា Brand Tommy Puma Adidas Krikland និង Billabong ជាដើម»។
កញ្ញាបន្តថា «រួមជាមួយគ្នានេះ យើងខ្ញុំក៏មានលក់ សម្លៀកបំពាក់កុមារា កុមារី ចាប់ពីក្មេងទើបតែកើត រហូតដល់ក្មេងអាយុ១០ឆ្នាំ ហើយចំពោះ Brand ដែលហាងយើងខ្ញុំ យកមកលក់ភាគច្រើន Brand Cartter's Adidas Nike និង Jessica Simpson។ ដោយឡែក ចំពោះបងៗនារី ហាងយើងខ្ញុំមានលក់គ្រឿង Cosmetic ដែលមានតម្លៃថោកសមរម្យ ជាពិសេសសម្រាប់បងៗនារីអស់បារម្ភហើយចំពោះការទិញចំរបស់ Copy (ចម្លង) ហាងយើងខ្ញុំធានាជូន របស់សុទ្ធ ១០០%តែម្ដង»។
ជាចុងក្រោយគាត់បានបន្តថា «US Clearance Store គឺជាសាខារបស់សាសស៊ឺតែមួយ ដែលបងប្អូន អតិថិជន ក៏ដូចជាមហាជន មួយចំនួន គាត់បានស្គាល់ ពីឥវ៉ាន់របស់យើងរួចហើយ ដូច្នេះហើយ ឥឡូវនេះយើងប្ដូរពីឈ្មោះសាសស៊ឺ មក US Clearance Store ដែលលក់សម្លៀកបំពាក់បុរស កុមារ និងលក់គ្រឿង Cosmetic វិញសូមបងៗអតិថិជនជួយគ្រាំទ្រផង។
អាសយដ្ឋាន នៅខាងក្រោយសាលាបារាំង លើផ្លូវ១៨០ កែងនឹងផ្លូវ៦៣ ជាប់ (The Blue Corner Hotel) សង្កាត់បឹងរាំង ខណ្ឌដូនពេញ។ អតិថិជនអាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ ០៦៩ ២៤០ ១៤៧, ០៦៩ ២០ ២០ ៤៧, ០៩៧ ៩៧ ៦១ ៧៨១ ឬតាមរយៈ Page Facebook https://www.facebook.com/usclearancefashionstore/៕