(ភ្នំពេញ)៖ ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នឹងអញ្ជើញជាអធិបតីភាព នៅក្នុងពិធីបើកឲ្យប្រើប្រាស់បណ្តោះអាសន្ន ស្ពានអាកាសផ្សារដីហុយ សម្រាប់ប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។
ពិធីនេះនឹងប្រព្រឹត្តទៅនៅព្រឹកថ្ងៃ ព្រហស្បតិ៍ ទី១២ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង ០៦៖៣០នាទីព្រឹក ស្ថិតនៅចំណុចខាងជើង គល់ស្ពានអាកាសផ្សារដីហុយ។ ស្ពានអាកាសផ្សារដីហុយនេះ នឹងត្រូវបើកឲ្យដំណើរការបណ្តោះអាសន្ន សម្រាប់សម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ មុនពិធី បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឈានចូលមកដល់ ។
ក្រោយពីការសាងសង់ចប់រួចរាល់ ស្ពានអាកាសផ្សារដីហុយនេះ នឹងរួមចំណែកកាត់បន្ថយការកកស្ទះ និងគ្រោះថ្នាក់ចរាចរ នៅលើវិថីសហព័ន្ធរុស្សីផងដែរ ។
សូមសម្រាបថា ស្ពានអាកាសផ្សារដីហុយ បានចាប់ផ្តើមបើកការដ្ឋានសាងសង់កាលពី ចុងខែសីហា២០១៦ ហើយបានបញ្ចប់ និងដាក់ឲ្យប្រើប្រាស់ជាបណ្ដោះអាសន្ន នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨ស្អែកនេះ ៕