Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

តំណាងសម្តេចតេជោ ហ៊ុន សែន នាំយកថវិកាអំណោយរបស់សម្តេចចំនួន​៤១លានរៀល ចែកជូនទុរគតជន និងពលរដ្ឋក្រីក្រជិត១០០នាក់ នៅខេត្តកំពង់ចាម

11-04-2018 13:47

(ភ្នំពេញ)៖ លោក ហាស់ វ៉ារី តំណាងសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន និងជាទីប្រឹក្សាផ្ទាល់សម្តេចតេជោ បានយកថវិកាដែលជាអំពោយរបស់សម្តេចតេជោ ហ៊ុន សែន សរុបចំនួន​ ៤១លានរៀល ទៅចែកជូន ទុរគតជន ២២លានរៀល និងប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតចំនួន៥០គ្រួសារ ជូនលោកគ្រូនាយកសាលា, ចែកជូន លោកមេឃុំ ១៥នាក់ ក្នុងស្រុកព្រៃឈរ មេភូមិចំនួន ២៤នាក់ ព្រមទាំងប្រគេនទយ្យទាន ចំពោះព្រះសង្ឃ៧អង្គ នៅស្រុកព្រៃឈរ ខេត្តកំពង់ចាម នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨នេះ។

បន្ថែមពីលើនោះ លោក ហាស់ វ៉ារី ក៏បាននាំយកអំណោយ ជាគ្រឿងឧបភោគ បរិភោគ ចែកជូន ប្រជាពលរដ្ឋ មួយចំនួនទៀត ដើម្បីសម្រួលដល់ការរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋផងដែរ។

ការចែកជូនអំណោយនេះ បានធ្វើឡើងខណៈ លោក ហាស់ វ៉ារី ចុះជួបសំណេះសំណាលជាមួយពលរដ្ឋ និងអាជ្ញាធរ នៅឃុំស្រងែ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដើម្បីទទួលអំណរឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំច សំរិទ្ធស័ក ព.ស២៥៦២។

ក្នុងឱកាសទទួលអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនាពេលខាងមុខនេះ លោក ហាស់ វ៉ារី ទីប្រឹក្សាក៏បាននាំនូវពរសព្ទសារធុការ របស់សម្តេច អគ្គមហាសេនាបតីតេជោ និងសម្តេចគតិព្រឹទ្ធបណ្ឌិតផ្ញើជូនបងប្អូនប្រជាពលរដ្ឋ និងអាជ្ញាធរស្រុកព្រៃឈរ សូមទទួលបាន នូវសុខភាពល្អ និង សម្រេចបានជោគជ័យ ក្នុងភារកិច្ចបម្រើជាតិមាតុភូមិជាដរាបតទៅ៕