(ភ្នំពេញ)៖ ដើម្បីអបអរសាទរ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលនឹងឈានមកដល់នាពេលខាងមុខនេះ ក្រុមហ៊ុន​ DARA PAY ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុថ្មីមួយ​បានផ្តល់ជូនកម្មវិធីពិសេសដល់អតិថិជន ដែលកំពុងប្រើប្រាស់កម្មវិធីទូរស័ព្ទ (App) របស់ខ្លួន ដោយអតិថិជន នឹងទទួលបាន​ទឹកប្រាក់ត្រលប់រហូតដល់៤%​ រៀងរាល់ការបញ្ចូលកាតទូរស័ព្ទ តាមរយៈកម្មវិធីទូរស័ព្ទតារាផេ។ មិនតែប៉ុណ្ណោះសម្រាប់ការផ្ទេរប្រាក់ទៅមកពីកាបូបលុយអេឡិចត្រូនិចតារាផេ ទៅកាបូបលុយអេឡិចត្រូនិច តារាផេមួយទៀត ដោយមិនគិតថ្លៃសេវាគ្រប់ទំហំទឹកប្រាក់ផងដែរ។

ការផ្តល់ជូនកម្មវិធីពិសេសនេះ មិនមែនសម្រាប់តែអតិថិជនរបស់ខ្លួនប៉ុណ្ណោះទេ តែភ្នាក់ងារតារាផេទូទាំងប្រទេស ក៏ទទួលបានឱកាសពិសេសនេះដែរ ភ្នាក់ងារតារាផេ នឹងទទួលបានទឹកប្រាក់ត្រលប់វិញ រហូតដល់៥% ឯណោះ សម្រាប់ការបញ្ចូលកាតទូរស័ព្ទ។

ឱកាសពិសេសផ្តល់ជូន​ចាប់ពីថ្ងៃទី១២ ដល់១៨ ខែមេសា ឆ្នាំ២០១៨។ ធ្វើការទាញយកកម្មវិធីទូរស័ព្ទតារាផេតាមរយៈ​តំណរភ្ជាប់ខាងក្រោម ហើយធ្វើការចុះឈ្មោះតាមការណែនាំជាការស្រេច៖
សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android ចុចត្រង់នេះ៖ https://play.google.com/store/apps/details?id=com.agstransact.darapay
សម្រាប់ប្រព័ន្ធប្រតិបត្តិការ iOS ចុចត្រង់នេះ៖ https://itunes.apple.com/app/id1329676608

ប្រសិនបើអ្នកមានចម្ងល់សូមធ្វើការទំនាក់ទំនងទៅកាន់មជ្ឈមណ្ឌលបម្រើសេវាកម្មអតិថិជនតារាផេ​តាមរយៈ៖ (855) 81 799 888 គេហទំព័រៈ www.darapay.com.kh  ៕