(ភ្នំពេញ)៖ អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន បានចេញគោលការណ៍ណែនាំសំខាន់ៗ ចំនួន១១ចំណុច ដល់នាយកដ្ឋានកណ្ដាល នាយកដ្ឋាន អង្គភាពជំនាញ និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ដើម្បីធានាស្ថិរភាពសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៨។
តាមសេចក្ដីណែនាំដែលអង្គភាព Fresh News ទទួលបាននៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨នេះ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន ក៏បានប្រាប់ឲ្យប្រធាននាយកដ្ឋានកណ្ដាល នាយកដ្ឋាន អង្គភាពជំនាញ និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ត្រូវចាត់តាំងអនុវត្តប្រកបដោយ ប្រសិទ្ធភាពក្នុងស្មារតីទទួលខុសត្រូវខ្ពស់៕
ខាងក្រោមនេះជាសេចក្ដីណែនាំ ដែលមានខ្លឹមសារទាំងស្រុង៖