(ភ្នំពេញ)​៖ ក្នុងឱកាសប្រកបដោយមហានក្ខត្តឫក្សដ៏ប្រសើរថ្លៃថ្លា នៃពិធីបុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិខ្មែរ​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព.ស.២៥៦២​នេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា សូមក្រាបបង្គំទូលថ្វាយនូវសារលិខិតថ្វាយព្រះសព្ទសាធុការពរ​ បវរសួស្តី​ សិរីវឌ្ឍនា​ វិបុលសុខ​ មហាប្រសើរគ្រប់ប្រការ​ថ្វាយ​ សម្តេចព្រះមហាក្សត្រី​ នរោត្តម​ មុនិនាថ​ សីហនុ​ ព្រះវររាជមាតាជាតិខ្មែរ​ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា​​​ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមអង្គសម្តេចម៉ែ ព្រះប្រកបដោយព្រះសុខភាពល្អបរិបូរ​ ចាកផុតពីព្រះរោគាព្យាធិ ព្រះកាយពលមាំមួន​ ព្រះបញ្ញាញាណភ្លឺថ្លា​ ​ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា​ ដើម្បីគង់ប្រថាប់ជាព្រះម្លប់ដ៏ត្រជាក់​ដល់ប្រជានុរាស្ត្រ​របស់ព្រះអង្គ។

ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុង នៃសារលិខិតថ្វាយព្រះពររបស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត៖