Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កាកបាទក្រហមកម្ពុជា រៀបចំពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត រាប់បាត្រ អបអរសាទរបុណ្យចូលឆ្នាំថ្មី

11-04-2018 11:24

(ភ្នំពេញ)៖ ក្នុងឱកាសទទួលអំណរឆ្នាំថ្មី ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ដែលនឹងឈានមកដល់ នាពេលខាងមុខនេះ នាព្រឹកថ្ងៃទី​១១ ខែមេសា ឆ្នាំ២០១៨នេះ កាកបាទក្រហមកម្ពុជា បានរៀបចំពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត រាប់បាត្រ អបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ដែលបានប្រព្រឹត្តទៅនាទីស្នាក់ការកណ្ដាល កាកបាទក្រហមកម្ពុជា។

ការរៀបចំពិធីសូត្រមន្ដនេះ ធ្វើឡើងក្នុងគោលបំណងសុំពរជ័យ សិរីសួស្តីគ្រប់ប្រការពីទេវតាឆ្នាំថ្មី ដល់ថ្នាក់ដឹកនាំ និងមន្រ្ដីរាជការ នៃកាកបាទក្រហមកម្ពុជា ព្រមទាំងប្រជាពលរដ្ឋ ក្នុងប្រទេសកម្ពុជាទាំងអស់ ឲ្យជួបតែសេចក្តីសុខចម្រើន ទទួលបានជោគជ័យបន្ថែមទៀត នៅគ្រប់ភារកិច្ចរបស់ខ្លួន នាឱកាសបុណ្យចូលឆ្នាំ ប្រពៃ​ណី​ជាតិខ្មែរ ឆ្នាំច នព្វស័ក ពុទ្ធសករាជ ២៥៦២ ខាងមុខនេះ។

សូមជម្រាបថា សង្ក្រាន្តឆ្នាំថ្មី ឆ្នាំច សំរឹទ្ធិស័ក នឹងចូលមកដល់នៅថ្ងៃសៅរ៍ ១៤រោច ខែចេត្រ ពុទ្ធសករាជ ២៥៦២ មហាសករាជ ១៩៤០ ចុល្លសករាជ ១៣៨០ ត្រូវនឹងថ្ងៃទី១៤ ខែមេសា គ្រិស្តសករាជ ២០១៨ វេលាម៉ោង ០៩៖១២នាទី។

១៖ ទេវតាឆ្នាំថ្មីព្រះនាម «មហោធរៈទេវី» ជាបុត្រីទី៧ នៃកបិលមហាព្រហ្ម
២៖ ទ្រង់គ្រឿងលម្អ និងផ្កាឈើ
៣៖ អម្ពរពណ៌ខៀវ សៀតផ្កាត្រកៀត
៤៖ ភក្សហារសាច់ទ្រាយ (សោយសាច់ឈ្លូស)
៥៖ សាស្រ្ដាវុធ ព្រហស្ថស្ដាំកាន់កងចក្រ ព្រហស្ថឆ្វេងកាន់ត្រីសូល៍
៦៖ ពាហណៈ ស្ដេចឈរបើកព្រះនេត្រលើខ្នងមយូរា (ស្ដេចក្ងោក)៕