(ភ្នំពេញ)៖ ថ្មីៗនេះ ផលិតកម្ម សាន់ដេ បានបញ្ចេញសាដៃថ្មីមួយទៀតហើយ ដើម្បីតៀមអបអរសាទរ ក្នុងឱកាសឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខាងមុននេះ មានចំណងជើងថា «ភិសវង់ឆ្នាំថ្មី» ជាចង្វាក់សារ៉ាវ៉ាន់ ខណៈដែលថ្មីៗនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសយកចង្វាក់សារ៉ាវ៉ាន ជាគោលដើម្បីរាំលេងកម្សាន្ត ក្នុងឱកាសសង្ក្រាន្តឆ្នាំថ្មី ខាងមុខនេះ។
ខណៈបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ កាន់តែកៀកខិតជិតមកដល់ បណ្ដាគ្រប់ផលិតកម្មនិមួយៗ ខិតខំសង្វាតបញ្ចេញចម្រៀងចង្វាក់ប្រពៃណី ដោយឡែកផលិតកម្មសាន់ដេ ក៏បានបញ្ចេញចម្រៀងថ្មី មួយបទ មានចំណងជើងថា «ភិសវង់ឆ្នាំថ្មី» ដែលជាការប៉ះគ្នា រវាង តារាប្រុស-ស្រី ៦ដួង មានកញ្ញា សុខ ពិសី, លោក ឆាយ វីរៈយុទ្ធ, លោក ខាន់ ជែមស៍ កញ្ញា អ៊ីវ៉ា, លោក មាស សាលី និងកញ្ញា លីនដា ដោយតុបតែងខ្លួនក្នុងសម្លៀកបំពាក់បែបប្រពៃណីខ្មែរ យ៉ាងសមសួន សុភាព ទន់ភ្លន់ ពួតដៃគ្នាច្រៀងបទចម្រៀងចង្វាក់ បែបប្រជាប្រិយ ពោរពេញទៅដោយអត្ថន័យ និងពីរោះរណ្ដំ។
យ៉ាងណាមិញ គេកម្រឃើញតារាប្រុស-ស្រី ទាំង ៦ដួងខាងលើ បង្ហើរសំនៀងក្នុងចង្វាក់ប្រពៃណីរួមគ្នា បែបនេះណាស់។ ជាការកត់សម្គាល់ ទើបតែចេញមិនទាន់បានប៉ុន្មានផង គេសម្គាល់ឃើញថា បទខាងលើទទួលបានការគាំទ្រ មានអ្នកចូលចិត្ត ស៊ែរ ចែកចាយ តៗគ្នា ព្រោងព្រាត ពេញបណ្ដាញហ្វេសប៊ុក។
តោះចង់ដឹងថា «ភិសវង់ឆ្នាំថ្មី» ពីរោះរណ្ដំដល់កម្រិតណានោះ សូមទស្សនាវីដេអូចម្រៀង ដូចខាងក្រោម៖