(ភ្នំពេញ)៖ ការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់បាល់ទាត់សម្ដេចតេជោ ហ៊ុន សែន-Hun Sen Cup លើកទី១២ នឹងបញ្ចប់ការប្រកួតជម្រុះតាមពូល នៃពានរង្វាន់ថ្នាក់ខេត្ត នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨នេះហើយ ដោយមាន ៩គូត្រូវប្រកួតតតាំងគ្នាលើទីលានចំនួន ៩ ផ្សេងគ្នា តែក្នុងនោះមាន ១គូត្រូវប្រកួតនាវេលាម៉ោង ៨៖៣០នាទីព្រឹកនេះ នៅកីឡដ្ឋានវេស្ទើន គឺជំនួបរវាងក្រុមយុវជនក្រសួងការពារជាតិ ប៉ះក្រុមខេត្តតាកែវ។

នេះគឺជាការប្រកួតសប្ដាហ៍ទី៥ ដើម្បីចម្រាញ់រកក្រុមជើងខ្លាំង ឡើងទៅវគ្គ ១៦ក្រុមចុងក្រោយ ខណៈជាបណ្ដោះអាសន្នពេលនេះ គេបានរកឃើញក្រុមមួយចំនួន ដែលបានកក់កៅអីវគ្គបន្ដរួចរាល់ហើយ ដូចជាខេត្តប៉ៃលិន, ខេត្តបាត់ដំបង, ខេត្តកំពង់ចាម, សាលាបាល់ទាត់ជាតិបាទី, ខេត្តព្រះសីហនុ និងខេត្តកំពង់ធំជាដើម។ ប៉ុន្ដែក្រោយបញ្ចប់ការប្រកួតសប្ដាហ៍នេះ ការប្រកួតនឹងត្រូវសម្រាកមួយសប្ដាហ៍ ដើម្បីអបអរសាទរឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ នាពេលខាងមុខ។

ខាងក្រោមនេះ គឺជាកម្មវិធីប្រកួតសប្ដាហ៍ទី៥ និងតារាងពិន្ទុបណ្ដោះអាសន្ន នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន លើកទី១២ ឆ្នាំ២០១៨៖