អគ្គលេខាធិការដ្ឋាននៃរដ្ឋសភា រៀបចំមហាសន្និបាត ដើម្បីបូកសរុបលទ្ធផលការងារ រយៈពេល៥ឆ្នាំនេះ
11-04-2018 09:03
(ភ្នំពេញ)៖ អគ្គលេខាធិការដ្ឋាននៃរដ្ឋសភា បាន និងកំពុងរៀបចំមហាសន្និបាតមួយ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ នេះ ដើម្បីបូកសរុបលទ្ធផលការងារ ក្នុងអាណត្តិទី៥ រយៈពេល៥ឆ្នាំ ចាប់ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៨នេះ និងលើកទិសដៅបន្ត។
មហាសន្និបាតនេះ ធ្វើឡើងក្រោមអធិបតីភាព លោកបណ្ឌិត ងួន ញ៉ិល អនុប្រធានទី២ នៃរដ្ឋសភា ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ផងដែរ។
មហាសន្និបាតនេះ ក៏មានលើកឡើងពីបញ្ហាប្រឈម ផលលំបាក ដើម្បីស្វែងរកដំណោះស្រាយ និងកំណត់ទិសដៅទៅថ្ងៃអនាគត ក្នុងការផ្តល់សេវារដ្ឋបាលដល់រដ្ឋសភា ឲ្យកាន់តែល្អប្រសើរឡើងជាដើម៕