Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងធនធានទឹក៖ ចាប់ពីថ្ងៃទី១២ ដល់ ១៣ ខែមេសា កម្ពុជានឹងមានភ្លៀងកក់ខែឡើងវិញ ក្នុងក្របខណ្ឌស្ទើរទូទាំងប្រទេស

11-04-2018 06:31

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញប្រកាសព័ត៌មាន ជុំវិញបញ្ហាអាកាសធាតុភ្លៀងកក់ខែ មុនពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៨ ដោយបញ្ជាក់ថា ប្រទេសកម្ពុជា នឹងមានភ្លៀងកក់ខែធ្លាក់ឡើងវិញ។

ក្រសួងធនធានទឹក បានបញ្ជាក់ក្នុងសេចក្តីជូនដំណឹងរបស់ខ្លួនថា៖

* ចាប់ពីថ្ងៃទី១២ ឬទី១៣ ខែមេសា តទៅប្រទេសកម្ពុជា នឹងមានភ្លៀងកក់ខែធ្លាក់រាយប៉ាយជាបន្តបន្ទាប់

* សីតុណ្ហភាពអតិបរិមាជាទូទៅ ស្ថិតក្នុងរង្វង់ពី៣៣-៣៥អង្សាសេ៕