Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សរុបព័ត៌មានជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨ (Video inside)

10-04-2018 20:01

(ភ្នំពេញ)៖ សរុបព័ត៌មានជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨ (ផ្សាយពីថ្ងៃចន្ទ-សុក្រ ចាប់ពីម៉ោង ៧៖០០នាទីយប់)។ រាយការណ៍ព័ត៌មានដោយ៖ កញ្ញា ឆេង សូរិយា, កញ្ញា សំ ស្រីនីត, កញ្ញា យ៉ង់ សក្គុណា, អ្នកនាង កេត សត្យា, លោក ពោជ លីគឹមហ៊ុន, លោក និល រដ្ឋា និងលោក វៃ ជីវ័ន្ត៖

* ព័ត៌មានជាតិ (Cambodia News)

១៖ សម្តេចតេជោ ហ៊ុន សែន ទម្លាយថា ក្រុមក្បត់ជាតិនៅក្រៅប្រទេស «សម សេរី» រៀបផែនការបំផ្លាញការសប្បាយពលរដ្ឋពេលចូលឆ្នាំខ្មែរ តែត្រូវបានរៀបចំផែនការទប់ស្កាត់អស់ហើយ

២៖ សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាចាំបាច់ត្រូវយកចិត្តទុកដាក់ បណ្តុះបណ្តាលធនធានមនុស្សឲ្យកាន់តែខ្លាំងក្លាថែមទៀត ដើម្បីក្លាយជាប្រទេសមានប្រាក់ចំណូលកម្រិតខ្ពស់

៣៖ សម្ដេចតេជោ ហ៊ុន សែន ប្រកាសបន្ថែមរថយន្ដក្រុងដឹកអ្នកដំណើរឥតគិតថ្លៃ រហូតដល់២០០គ្រឿងនៅឆ្នាំក្រោយ ប្រសិនបើក្រុមហ៊ុនដឹកអ្នកដំណើរនៅតែដំឡើងតម្លើងថ្លៃ

៤៖ អ្នកធ្វើដំណើរតាមរថភ្លើងទៅព្រលាន នឹងទទួលបានការពិនិត្យទំនិញនៅស្ថានីយរថភ្លើង មិនបាច់ពិនិត្យនៅព្រលានយន្តហោះនោះទេ

៥៖ ពលរដ្ឋខេត្តស្ទឹងត្រែង ទាមទារឱ្យតុលាការដាក់គុកលោក សម រង្ស៊ី នៅក្នុងសំណុំរឿងកាត់ទឹកដីចំនួន៤ខេត្តឱ្យទៅជនជាតិភាគតិចវៀតណាម

៦៖ ផ្សារទំនើបអ៉ីអន ជូនដំណឹងពីការគិតលុយបន្ថែមចំពោះការប្រើប្រាស់ថងបា្លស្ទិក ក្រោយមានការកំណត់ដោយក្រសួងបរិស្ថាន និងក្រសួងសេដ្ឋកិច្ច

៧៖ ក្រសួងសេដ្ឋកិច្ច និងក្រសួងប្រៃសណីយ៍ ប្រកាសឲ្យក្រុមហ៊ុនប្រតិបត្ដិករទូរគមនាគមន៍ ដែលជំពាក់បំណុលរដ្ឋ ត្រូវចូលមកសងបំណុល ឲ្យបានមុនថ្ងៃទី៣០ ខែមេសា!

៨៖ គ.ជ.ប កំណត់គោលការណ៍ សម្រាប់គ្រប់ស្ថានីយវិទ្យុ និងទូរទស្សន៍ ដែលមានបំណងលក់ ឬជួលម៉ោងឲ្យគណបក្សនយោបាយ សម្រាប់ឃោសនាបោះឆ្នោត

៩៖ អ្នកវិភាគចៅចាក់ស្មុក៖ យុទ្ធសាស្រ្តផ្គរលាន់ឯជើងមេឃ

* ព័ត៌មានអន្តរជាតិ ( International News)

១៖ លោក ដូណាល់ ត្រាំ ចង់ជួបជាមួយលោក គីម ជុងអ៊ុន នៅខែឧសភា ឬនៅដើមខែមិថុនា

២៖ លោក ស៊ី ជិនពីង «សន្យាបន្ថយពន្ធនាំចូលរថយន្ត» ចំពោះមុខវេទិកាសេដ្ឋកិច្ច Boao បន្ទាប់ពីលោក ត្រាំ ព្រមថយមួយជំហាន!

៣៖ ការបោះឆ្នោតសកលម៉ាឡេស៊ី «នឹងធ្វើឡើងនៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៨»

៤៖ លោក ដូណាល់ ត្រាំ «ក្តៅក្រហាយឥតគណនា ចំពោះការចុះឆែកឆេរ ការិយាល័យមេធាវីរបស់លោកដោយ FBI» ពាក់ព័ន្ធរឿងអាស្រូវជាមួយរុស្ស៊ី និងតារាសិច!

៥៖ តបតាមដំណោះស្រាយ UN «ចិនសម្រេចដាក់ទណ្ឌកម្មបន្ថែម លើកូរ៉េខាងជើង» ពាក់ព័ន្ធនឹងកម្មវិធីនុយក្លេអ៊ែរ!

៦៖ លោក ដូណាល់ ត្រាំ អះអាងថា «នឹងចាត់ការប្រទេសស៊ីរី» ឆ្លើយតបការប្រើប្រាស់អាវុធគីមី!

៧៖ អគ្គរដ្ឋទូតអាមេរិកប្រចាំ UN «ព្រមានប្រើធម៌ក្តៅលើស៊ីរី» ប៉ុន្តែរុស្ស៊ីព្រមានបកទៅវិញ ដោយមិនញញើតសូម្បីបន្តិច ៕