(ភ្នំពេញ)៖ នៅឆ្នាំនេះក៏ដូចជាឆ្នាំមុនៗ ថ្នាក់ដឹកនាំ និងមន្រ្តីអាជ្ញាធរជាតិអាវុធគីមី ដឹកនាំដោយលោក ជ័យ សុន អគ្គលេខាធិការ នៃអាជ្ញាធរជាតិអាវុធគីមី នៅរសៀល ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨នេះ បានចូលជួបសម្តែងការគួរសម និងជូនពរឆ្នាំថ្មីដល់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការពារជាតិនិងភរិយា នៅភូមិគ្រឹះរបស់សម្តេច។
នៅចំពោះមុខសម្តេចពិជ័យសេនា ក្រុមថ្នាក់ដឹកនាំ និងមន្រ្តីអាជ្ញាធរជាតិអាវុធគីមី បានបង្ហាញភក្តីភាព និងការប្តេជ្ញា ក្នុងការបំពេញភារកិច្ច បម្រើការងារសម្រាប់ក្រសួងការពារជាតិ នៅក្នុងឆ្នាំថ្មីខាងុខ ឱ្យកាន់តែប្រសើរជាងឆ្នាំនេះថែមទៀត។
សូមបញ្ជាក់ថា ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នឹងចូលមកដល់ នៅអំឡុង៣ថ្ងៃ ខាងមុខនេះ។ ទេវតាឆ្នាំថ្មី ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ព្រះនាមមហោធរៈទេវី៕