អតីតមេឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម និងជំនួយការរបស់អតីតបក្សសង្គ្រោះជាតិ សុំចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា
10-04-2018 19:33
(កំពង់ចាម)៖ អតីតមេឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម លោក មួន វីរៈ និងជំនួយការឈ្មោះ ខឹម គឹមលាង របស់អតីតគណបក្សសង្គ្រោះជាតិ សុំចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨។ នេះបើតាមលិខិតចុះចូលដែលអង្គភាព Fresh News ទទួលបាននៅល្ងាចថ្ងៃនេះ។
លោក មួន វីរៈ និងលោក ខឹម គឹមលាង បានបញ្ជាក់ដូចគ្នាថា ការសុំចុះចូលនេះបន្ទាប់ពីតាមដានដោយយកចិត្តទុកដាក់ អំពីការដឹកនាំរបស់ គណបក្សប្រជាជនកម្ពុជា និងបានវាយតម្លៃខ្ពស់ថា មានតែគណបក្សប្រជាជនកម្ពុជា ដែលមានឧត្តមគតិត្រឹមត្រូវ និងមានគុណបំណាច់យ៉ាងធំធេងចំពោះជាតិ និងមាតុភូមិ។
សូមរំលឹកថា ការសម្រេចដើរចេញរបស់ អតីតមន្រ្តីគណបក្សសង្រ្គោះជាតិ បានធ្វើឡើងបន្ទាប់ពីតុលាការកំពូល កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ បានកាត់រំលាយគណបក្សសង្រ្គោះជាតិ ដែលពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើក្បត់ជាតិ ព្រមទាំងបានហាមឃាត់សមាជិកជាន់ខ្ពស់របស់គណបក្សនេះ ចំនួន១១៨រូប មិនឱ្យធ្វើនយោបាយ រយៈពេល៥ឆ្នាំផងដែរ៕