(ភ្នំពេញ)៖ លោក ជា ចំណាន ត្រូវបានប្រកាសចូលកាន់តំណែង ជាអនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជាផ្លូវការ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧នេះ នៅទីស្តីការក្រសួង។
លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និង រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង និងមន្ត្រីរាជការក្រោមឱវាទក្រសួង ក៏ចូលរួមក្នុងពិធីប្រកាសចូលកាន់តំណែងជាផ្លូវការនេះផងដែរ។
គួរបញ្ជាក់ថា ព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថនរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំងលោក ជា ចំណាន ជាអនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នេះបើយោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៨៕