(តាកែវ)៖ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយរថយន្ដដឹកដី បើកបុករថយន្ដស៊ីរ៉ែននាំក្បូនប្រតិភូ នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨នេះ នៅឃុំគិរីចុងកោះ ស្រុកគិរីវង់ ខេត្តតាកែវ បណ្ដាលឲ្យលោកស្នងការរងទទួលផែនសណ្ដាប់ធ្នាប់ម្នាក់រងរបួសធ្ងន់។
បើតាមរបាយការណ៍របស់លោកឧត្តមសេនីយ៍ទោ សុខ សំណាង បានឲ្យដឹងថា រថយន្ដបង្កម៉ាកនីសាន់ ពណ៌សលាយខៀវ ពាក់ស្លាកលេខបាត់ដំបង 3A-0467 បើកបរដោយឈ្មោះ សៀន រិទ្ធី អាយុ២៣ឆ្នាំ បានបើកឆ្លងផ្លូវ ស្រាប់តែបុកជាមួយរថយន្ដស៊ីរ៉ែន នាំក្បូនប្រតិភូ ម៉ាកកាមរីបាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ នគរបាល2-8866 បើកបរដោយលោកអនុសេនីយ៍ទោ ភុំ សុខគា អាយុ៣១ឆ្នាំ ជាមន្ដ្រីការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក។
លោកឧត្តមសេនីយ៍ស្នងការ បញ្ជាក់ថា ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានបណ្ដាលឲ្យលោកឧត្តមសេនីយ៍ត្រី ប៉ុក ពលរិទ្ធ អាយុ៥៥ឆ្នាំ ជាស្នងការរងទទួលផែនសណ្ដាប់ធ្នាប់ រស់នៅភូមិថ្នល់បែក សង្កាត់រកាក្រៅ ក្រុងដូនកែវ។
ក្រោយកើតហេតុកម្លាំងនគរបាលជំនាញ បានបញ្ជូនជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យ ដោយឡែកអ្នកបើកបររថយន្ដបង្ក ក៏ត្រូវបានកម្លាំងឃាត់ខ្លួន ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធីផងដែរ៕