យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី១០ ខែមេសា៖ រកឃើញយានយន្ដល្មើសច្បាប់៧២១គ្រឿង និងផាកពិន័យ៤៨០គ្រឿង, រាជធានីភ្នំពេញឃាត់យានយន្ត៧១៥គ្រឿង
10-04-2018 16:14
(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៤,៨៣៦គ្រឿង រកឃើញល្មើសច្បាប់ ៧២១គ្រឿង (ម៉ូតូ៧២ភាគរយ) អប់រំ២៤១គ្រឿង និងផាកពិន័យ ៤៨០គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី១០ ខែមេសានេះ ត្រួតពិនិត្យរួមបានចំនួន ២,៦៣៤គ្រឿង អប់រំ ១២២គ្រឿង និងផាកពិន័យចំនួន ៣៤៧គ្រឿង។
ដោយឡែកសម្រាប់រាជធានីភ្នំពេញវិញ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨នេះ សមត្ថកិច្ចនគរបាលឃាត់បានយានយន្ត ៧១៥គ្រឿងដែលជិះបញ្ច្រាស មិនពាក់មួកសុវត្ថិភាព មិនដាក់កញ្ចក់ មិនមានស្លាកលេខ។
សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល១០ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែមេសានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ៣១,២៩៥គ្រឿង រកឃើញយានយន្តល្មើស ៤,៧១២(ម៉ូតូ ៦០ភាគរយ) ក្នុងនោះអប់រំ ២,២៥៥គ្រឿង និងផាកពិន័យ ២,៤៥៧គ្រឿង៕