(ភ្នំពេញ)៖ បច្ចុប្បន្ន ទូរទស្សន៍មិនត្រឹមតែផ្តល់ការទស្សនាព័ត៌មាន និងការកម្សាន្តប៉ុណ្ណោះទេ តែគឺជាឧបករណ៍ម្យ៉ាងដែលមិនអាចខ្វះបាននៅតាមគេហដ្ឋាននីមួយៗ ដោយសារបច្ចេកវិទ្យាទំនើប និងភាពច្នៃប្រឌិតឥតដែនកំណត់។
តាមរយៈការស្រង់មតិរបស់ AVS Forum ដែលមានអ្នកចូលរួមឆ្លើយតបជាង៧០០នាក់ បានបង្ហាញថា ៣៨% នៃអ្នកចូលរួមសរុប ឆ្លើយថាពួកគេជ្រើសរើសទូរទស្សន៍ទំហំពី៧០ ដល់៧៩ អ៊ីញ និង២៩% បានជ្រើសរើសពី ៦០ ទៅ ៦៩ អ៊ីញ ហើយជាង៩០% នៃអ្នកចូលរួមបានឆ្លើយថា ពួកគេនឹងជ្រើសរើសទូរទស្សន៍ទំហំ៦០អ៊ីញឡើងទៅ។
ទូរទស្សន៍អេក្រង់ធំ ជាទូរទស្សន៍ដែលទទួលបានការចាប់អារម្មណ៍ច្រើនបំផុតពីបណ្តាអ្នកប្រើប្រាស់នៅប្រទេសកូរ៉េ។ នៅក្នុងសហគមន៍អនឡាញរបស់ជនជាតិកូរ៉េ អ្នកប្រើប្រាស់ជាច្រើន បានបង្ហាញក្តីរំភើប ពាក់ព័ន្ធនឹងឧបករណ៍បញ្ចាំងកុន និងចង់នៅផ្ទះមើលភាគយន្តកម្រិត4K ជាជាងទៅមើលតាមរោងភាពយន្ត។ ចំណែកអ្នកផ្សេងទៀតគិតថា ឆាប់ៗនេះ ក្រុមហ៊ុនសំណង់អាចនឹងចាប់ផ្តើមគម្រោងលក់ផ្ទះដែលមានភ្ជាប់មកជាមួយនូវទូរទស្សន៍ទំហំ១០០អ៊ីញឡើងទៅនៅលើជញ្ជាំងរួចជាស្រេច។
ទូរទស្សន៍អេក្រង់ធំ កាន់តែត្រូវប៉ាន់ បើតាមការស្រាវជ្រាវរបស់គ្រឹះស្ថានមួយចំនួន នៅឆ្នាំ២០១៦ ទំហំអេក្រង់ទូរទស្សន៍ជាមធ្យម ដែលត្រូវបានប្រើប្រាស់នៅលើពិភពលោក គឺធំជាង ៦០អ៊ីញ។ នៅឆ្នាំ២០២០ គេរំពឹងថា អ្នកប្រើប្រាស់នឹងជ្រើសរើសទូរទស្សន៍អេក្រង់កាន់តែធំ ដែលមានកម្ពស់រហូតដល់៤០អ៊ីញ នៅក្នុងតំបន់មួយចំនួនដូចជាអាមេរិកខាងជើង និងប្រទេសចិន។ ជាការពិតណាស់ ទំហំទូរទស្សន៍ជាមធ្យម ត្រូវបានជឿថា រហូតដល់ជិត៥០ អ៊ីញ។ សម្រាប់ទូរទស្សន៍ ដែលមានអេក្រង់៥០អ៊ីញ ឬធំជាងនេះ កំពុងមានទីផ្សារខ្លាំងនៅទូទាំងសកលលោក។ មួយភាគបួននៃចំនួនទូរទស្សន៍ដែលបានលក់ចេញនៅលើទីផ្សារកាលពីឆ្នាំទៅ សុទ្ធតែជាប្រភេទអេក្រង់៥០អ៊ីញឡើងទៅ។
UHD មានន័យថា អេក្រង់កាន់តែធំ គឺកាលពីឆ្នាំ២០១៥ ក្រុមហ៊ុនសាមសុង បានចុះផ្សាយអត្ថបទមួយអំពីគន្លឹះល្អៗក្នុងការទិញទូរទស្សន៍ ដែលបានលើកឡើងអំពីទំហំ និងចម្ងាយនៃការទស្សនាផងដែរ។ ទំហំដ៏ល្អបំផុតនៃទូរទស្សន៍ Full HD (FHD) គឺត្រូវបានគណនាដោយគុណនឹង២៥ នៃចម្ងាយនៃការទស្សនា។ សម្រាប់ទូរទស្សន៍ Ultra HD (UHD) គឺត្រូវគុណនឹង ៣៩ ។ ឧទាហរណ៍ប្រសិនបើចម្ងាយមើល២ម៉ែត្រទូរទស្សន៍ UHD ៧៨អ៊ីញ គឺជាជម្រើសដ៏ល្អបំផុត។
ហេតុអ្វីបានជាទូរទស្សន៍ UHD គួរតែធំជាងទូរទស្សន៍ FHD ១,៥ដង? វាមានភាពខុសគ្នាខ្លាំង ហើយទូរទស្សន៍ UHD មានគុណភាពបង្ហាញខ្ពស់៨ដង ជាងទូរទស្សន៍ HD និងទូរទស្សន៍ FHD៤ដង។ និយាយម្យ៉ាងទៀត ចំនួនភិចសែល នៅលើទូរទស្សន៍ UHD គឺខ្ពស់ជាង HD ឬទូរទស្សន៍ FHD ។នោះហើយជាមូលហេតុ ដែលអ្នកទស្សនាទូរទស្សន៍អាចរីករាយនឹងរូបភាពកាន់តែច្បាស់ ជាមួយនឹងពណ៌សម្បូរបែប ដែលមើលទៅដូចជាស្ថានការណ៍ពិតៗនៅលើទូរទស្សន៍ UHD ដែលមិនធ្វើឲ្យលោកអ្នករូយភ្នែក ឬធុញទ្រាន់ទាល់តែសោះ។
សាមសុងនាំមុខគេលើប្រភេទឧបករណ៍ home theater
ក្រុមហ៊ុនសាមសុង បានដើរតួនាទីឈានមុខគេក្នុងវិស័យផលិតទូរទស្សន៍អេក្រង់ធំ។ ក្រុមហ៊ុននេះបានផលិត ទូរទស្សន៍ LCD ទំហំ៥០អ៊ីញនៅក្នុងឆ្នាំ២០០៦ ហើយបានលក់ទូរទស្សន៍អេឡិចត្រូនិក ទំហំ៧០អ៊ីញ ជាលើកដំបូងនៅឆ្នាំ២០០៧។ ក្នុងនាមជាអ្នកនាំមុខគេក្នុងការផលិតទូរទស្សន៍អេក្រង់ដ៏ធំ សាមសុងក៏មានចំណែកទីផ្សាររឹងមាំនៃទូរទស្សន៍អេក្រង់ធំផងដែរ។ យោងតាមក្រុមហ៊ុនស្រាវជ្រាវទីផ្សារ NPD បានឱ្យដឹងថា៤៧,៦% នៃទូរទស្សន៍ ៦០អ៊ីញ និងធំជាងនេះដែលបានលក់នៅអាមេរិក ក្នុងត្រីមាសដំបូង គឺផលិតផលសាមសុង។ កាលពីឆ្នាំទៅ ក្រុមហ៊ុនសាមសុង ទើបតែដាក់បង្ហាញទូរទស្សន៍អេក្រង់ UHD ទំហំ៨២អ៊ីញ ដែលកាលពីមុនធ្លាប់បង្ហាញត្រឹមតែប្រភេទទំហំ ៤៩, ៥៥,៦៥ និង៧៥អ៊ីញ។
ក្រុមហ៊ុនសាមសុង ក៏បានសម្ពោធទូរទស្សន៍ QLED ទំហំ៥៥អ៊ីង ៦៥អ៊ីញ និង ៧៥អ៊ីញ របស់ខ្លួនផងដែរ ហើយនៅខែសីហាខាងមុខនេះ គ្រោងនឹងបើកដំណើរការទូរទស្សន៍ Q9 QLED ទំហំ៨៨ អ៊ីញ ដែលជាគំរូមួយ ដែលនឹងនាំមុខគេក្នុងទីផ្សារអេក្រង់ធំ។
លោក HS Kim នាយកផ្នែក Visual Display Business នៅ Samsung Electronics ប្រចាំនៅកម្ពុជា បានថ្លែងថា «ផលិតផលទូរទស្សន៍ សាមសុងអេក្រង់ធំ នឹងឈានមុខគេ ក្នុងការប្រជែងនៅលើទីផ្សារ។ ជាមួយនឹងបច្ចេកវិទ្យាទំនើបកម្រិតខ្ពស់ ជាមួយនឹងការរចនាស្រស់ស្អាត ដែលស័ក្តិសមនឹងការរស់នៅដ៏ទំនើបរបស់អ្នកប្រើប្រាស់»។
លក្ខណពិសេសធំៗរបស់ទូរទស្សន៍ QLED មានដូចជា ការទទួលបានកម្រិតភាពច្បាស់នៃពណ៌របស់ដល់ទៅ១០០% ដោយបច្ចេកវិទ្យា Quantum Dot Display និងHDR រហូតដល់១,៥០០nits ដែលអាចឲ្យលោកអ្នកទស្សនារូបភាពបាន ទោះបីជារូបភាពនោះស្ថិត នៅទីកន្លែងដែលមានពន្លឺខ្លាំង ឬខ្សោយក៏ដោយ។
ទូរទស្សន៍ QLED រូបរាងស្តើងស្អាត ប៉ុន្តែមានអេក្រង់ធំ ងាយស្រួលទស្សនា វាមានជើងចាប់ជាប់ជញ្ជាំង ដែលធ្វើឲ្យលោកអ្នកអស់ក្តីព្រួយបារម្ភពីការសល់គម្រាតពីទូរទស្សន៍ទៅជញ្ជាំង។ ជាពិសេសអ្នកអាចតភ្ជាប់រាល់ឧបករណ៍ទាំងឡាយ ជាមួយនឹងដុំ One Connect Box ដោយមិនបាច់ប្រើខ្សែរញ៉េរញ៉ៃ គឺប្រើតែខ្សែ Optical Cable ដែលមានទំហំតូចស្តើង និងមានប្រវែង៥ម៉ែត្រ។
ចុះអ្នកវិញ តើទូរទស្សន៍ប្រភេទណាដែលលោកអ្នកចង់បានសម្រាប់គេហដ្ឋានដ៏ទំនើបរបស់លោកអ្នក!