(ភ្នំពេញ)៖ ខណៈដែលបច្ចុប្បន្នប្រទេសកម្ពុជា កំពុងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨នេះ ក្រុមហ៊ុន «ខាហ្វ័រយូ» បានប្រកាសដាក់លក់រថយន្ដស៊េរីថ្មី FOTON TUNLAND និង FOTON SAUVANA លេខអូតូ ៧កៅអី ឆ្នាំ២០១៨ នៅក្នុងទីផ្សារកម្ពុជា ដែលមានការធានា ជូនគុណភាពរហូតដល់ជាង ៥ឆ្នាំ ឫ ១៦០,០០០គីឡូម៉ែត។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨នេះ លោក ស៊ន ភិរម្យ ប្រធានផ្នែកអភិវឌ្ឍអាជីវកម្ម នៃក្រុមហ៊ុន «ខាហ្វ័រយូ» បានឲ្យដឹងថា រថយន្ដស៊េរីថ្មី FOTON TUNLAND និង FOTON SAUVANA គឺជារថយន្ដ ក្នុងក្ដីស្រមៃរបស់ក្រុមហ៊ុន តាំងពី ខាហ្វ័រយូ បានបង្កើតនៅឆ្នាំ២០១២។
លោក ស៊ន ភិរម្យ បានថ្លែងថា «យើងរង់ចាំ អស់រយៈពេលដ៏យូរ គឺដើម្បីផ្ដល់ជូនអតិថិជនជាទីគោរព និងស្រលាញ់បំផុតរបស់យើង នូវរថយន្ដ ដែលបំពាក់ដោយម៉ាស៊ីន ដ៏មានសំទុះខ្លាំង របស់អាមេរិក ម៉ាកគុមមីន ដែលជាម៉ាកសញ្ញាដ៏ល្បី និងយូរយាណាស់មកហើយ»។
លោកថា រថយន្ដស៊េរីថ្មី FOTON TUNLAND និង FOTON SAUVANA លេខអូតូ ៧កៅអី ឆ្នាំ២០១៨ មានបំពាក់ដោយចង្កឹះលេខ ជាលក្ខណៈ ស្ពត ម៉ាក ហ្សេតអេស ដ៏ល្បីល្បាយ របស់អាល្លឺម៉ង និងជាពិសេសវា ត្រូវបានសំរិតសំរាំងនូវ គ្រឿងបន្លាសជាមួយ និងម៉ាកល្បីៗ ដូចជា បូស ហ្គេតត្រាក់ -ល-។
ប្រធានផ្នែកអភិវឌ្ឍអាជីវកម្ម នៃក្រុមហ៊ុន «ខាហ្វ័រយូ» បានបន្ថែមទៀតថា ដោយមានការផ្គុំនូវ ម៉ាស៊ីន និងប្រអប់លេខដ៏ល្បីល្បាញ នេះហើយ ដែលធ្វើឲ្យក្រុមហ៊ុន សូមប្រកាសលក់ជាផ្លូវការ នូវរថយន្ដ ហ្វូតុន ធន់លែន (Foton Tunland) ភឹកអាប់ និងហ្វូតុន សូវ៉ាន់ណា (Foton Sauvana) ៧កៅអី លេខអូតូថ្ងៃនេះ។
សម្រាប់តំលៃ៖ ហ្វូតុន ធន់លែន (Foton Tunland) ភឹកអាប់ ៦លេខអូតូ ម៉ាស៊ីន ម៉ាស៊ូត ពីរបាំង កាប់ពីតាស់ មានតំលៃលក់ធម្មតា ៤១,១០០ ដុល្លារ (រាល់ការទិញ ឫ កក់ទុកឥឡូវនេះ តំលៃពិសេសត្រឹមតែ ៣៧,៥០០ ដុល្លារប៉ុណ្ណោះ)។
តំលៃពិសេសនេះ រួមបញ្ចូល ការធានាជូនលើគុណភាពរថយន្ដ ដោយមានការជួសជុលប្ដូរគ្រឿងបន្លាស់ ក្នុងរយៈពេល ៥ឆ្នាំ ឫ ១៦០,០០០ គីឡូម៉ែត និងកញ្ចប់ថែទាំឥតគិតថ្លៃ រយៈពេល១ឆ្នាំ ឫ ២០,០០០គីឡូម៉ែត ព្រមជាមួយការផ្ដល់ជូនស្លាកលេខរថយន្ដដោយឥតគិតថ្លៃផងដែរ។
ដោយឡែកសម្រាប់តម្លៃ៖ ហ្វូតុន សូវ៉ាន់ណា (Foton Sauvana) ៧កៅអី លេខអូតូ ម៉ាស៊ីនម៉ាស៊ូត កាប់ពីតាស់ ផ្ដល់ជូនតំលៃពិសេសត្រឹមតែ ៥៦,០០០ដុល្លារអាមេរិក តែប៉ុណ្ណោះ (សម្រាប់២០គ្រឿងដំបូង)។
តំលៃពិសេសនេះ រួមបញ្ចូល ការធានាជូនលើគុណភាពរថយន្ដ ដោយមានការជួសជុលប្ដូរគ្រឿងបន្លាស់ ក្នុងរយៈពេល៥ឆ្នាំ ឫ ១៦០,០០០ គីឡូម៉ែត និងកញ្ចប់ថែទាំឥតគិតថ្លៃ រយៈពេល១ឆ្នាំ ឫ ២០,០០០ គីឡូម៉ែត ព្រមជាមួយការផ្ដល់ជូនស្លាកលេខរថយន្ដដោយឥតគិតថ្លៃផងដែរ។
បើតាមលោក គុជ ពិសិដ្ឋ ប្រធានផ្នែកលក់ និងទីផ្សារ នៃក្រុមហ៊ុន «ខាហ្វ័រយូ» បានឲ្យដឹងថា Foton Tunland ឆ្នាំ២០១៨ ជំនាន់ថ្មី ជាប្រភេទរថយន្ដភីកអាប់ លេខអូតូ ទ្វា៤ ពីរបាំង មានប្រព័ន្ធកាពីតាស ដែលអាចបើកបរ គ្រប់ស្ថានភាពផ្លូវ ចំនួនកៅអី អាចជិះបាន៥នាក់ បំពាក់ពូកស្បែក ប្រកបដោយផាសុខភាពពេលធ្វើដំណើរ។
លោក គុជ ពិសិដ្ឋ បន្ដទៀតថា ម៉ាស៊ីន 2.8L មានទំហំសីឡាំង ២,៨០០cc មានម៉ាស៊ីន CUMMINS របស់ប្រទេសអាមេរិក ហើយប្រព័ន្ធប្រអប់លេខ បំពាក់ម៉ាក ZF របស់ប្រទេសអាឡឺម៉ង ហើយមានកម្លាំងសេស ១៧៧ ជាប្រភេទរថយន្ដប្រើម៉ាសូត ដែលចំណាយប្រេង ៨លីត្រ ក្នុង១០០គីឡូ៕