(ភ្នំពេញ)៖ ក្រុមហ៊ុនស្រាបៀរកម្ពុជា បានធ្វើឲ្យកូនកំលោះ កូនក្រមុំជាច្រើនគូ ភ្ញាក់ផ្អើលនិងការរៀបចំរបស់ក្រុមហ៊ុនស្រាបៀរកម្ពុជា ហើយថ្មីៗនេះ ស្រាបៀរកម្ពុជាបានធ្វើឲ្យ កូនកំលោះកូនក្រមុំ និងភ្ញៀវកិត្តយសដែលចូលរួមផ្អើលពេញរោងការតែម្ដង។ ភាពភ្ញាក់ផ្អើលក៏ព្រោះតែ ស្រាបៀរកម្ពុជាបាននាំតារាចម្រៀងលោក អូន ឡើងច្រៀងមួយបទ ថែមទាំងមានចំណងដៃជូនដល់គូស្វាមីភរិយាថ្មី ដែលរស់នៅភូមិរាជានុគោល ឃុំស្ទឹងត្រែង ស្រុកស្ទឹងត្រែង ខេត្តស្ទឹងត្រែងថែមទៀត។
កូនកំលោះ ហេង ប៉ូលី និង កូនក្រមុំ ញ៉ម មួយទៀង ដែលបានរៀបអាពាហ៍ពិពាហ៍កាលពីដើមខែមេសា កន្លងទៅ។ អ្នកស្រី ញ៉ម មួយទៀង បានឲ្យដឹងថា អ្នកស្រី និងស្វាមី ស្រឡាំងកាំងនៅពេលឃើញលោកអូននៅលើឆាក ចំនែកភ្ញៀវក្នុងកម្មវិធីរបស់អ្នកស្រីវិញ ធ្វើមុខឆ្ងល់គ្រប់គ្នា ក្រោយពីបានដឹងពីកម្មវិធីរបស់ក្រុមហ៊ុនស្រាបៀរកម្ពុជា។ អ្នកស្រីរំភើបឡើងនិយាយលែងចេញ។ អ្នកស្រីបន្តថា ក្រុមហ៊ុនស្រាបៀរកម្ពុជាថែមទាំងបានផ្ដល់ជាចំណងដៃចំនួន២លានរៀលជូនដល់អ្នកស្រីទៀត។
គួរបញ្ជាក់ផងដែរថា គូស្វាមីភរិយាខាងលើជាគូស្វាមីភរិយាទី១១ហើយ ដែលក្រុមហ៊ុន ស្រាបៀរកម្ពុជាបានរៀបចំកម្មវិធីភ្ញាក់ផ្អើលក្នុងកម្មវិធីអាពាហ៍ពិពាហ៍របស់ខ្លូន។ កម្មវិធីភ្ញាក់ផ្អើលនេះនឹងបន្តដំនើរទៅកាន់គ្រប់ខេត្តក្រុងក្នុងព្រះរាជាណាចក្រកម្ពុជា។ ដើម្បីទទួលបានកម្មវិធីនេះ គូស្វាមីភរិយាដែលមានគម្រោងរៀបអាពាហ៍ពិពាហ៍ គ្រាន់តែជាវស្រាបៀរកម្ពុជា មកប្រើប្រាស់ក្នុងកម្មវិធីអាពាហ៍ពិពាហ៍របស់ខ្លូន ក្នុងអំឡុងពេលខែកុម្ភៈ ដល់ពាក់កណ្តាលខែឧសភា ឆ្នាំ២០១៨៕