(ភ្នំពេញ)៖ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានផ្តល់ជូននូវកម្មវិធីពិសេស «ទិញ១ ថែម១» ព្រមទាំងឈុតភេសជ្ជៈទទួលទេវតាឆ្នាំថ្មីជាច្រើនសន្ធឹកសន្ធាប់ នៅជាង ១២០០កន្លែង ទូទាំងប្រទេស ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី ១២ ខែមេសាខាងមុខនេះ។

រាល់ការជាវទឹកផ្លែឈើជូប ១កេស លោកអ្នកនឹងទទួលបានទឹកផ្លែឈើជូប១កេសបន្ថែម ភ្លាមៗ! រឹតតែពិសេសជាងនេះទៅទៀត លោកអ្នកអាចជាវឈុត ភេសជ្ជៈទទួលទេវតាឆ្នាំថ្មី ដែលមាន ទឹកផ្លែឈើជូប១កេស ទឹកបរិសុទ្ធកម្ពុជា១កេស និងភេសជ្ជៈអាយស៍១យួរ ក្នុងតម្លៃត្រឹមតែ ៤០,០០០រៀលតែប៉ុណ្ណោះ។ បន្ថែមលើការបញ្ចុះតម្លៃនេះ អតិថិជនអាចនឹងមានឱកាសទទួលបានកាដូជាច្រើនទៀតរួមមាន កាតាបស្ពាយ អាវយឺត ឬបំពង់ទឹកក្តៅដ៏ស្រស់ស្អាត។

គួរបញ្ជាក់ផងដែរថា ដើម្បីទទួលបានការបញ្ចុះតម្លៃ ឬកាដូខាងលើ អតិថិជនគ្រាន់តែជាវផលិតផលណាមួយរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស រួមមាន ស្រាបៀរកម្ពុជា ស្រាបៀរស្តោត Barrley Black ស្រាបៀរគូដូ ភេសជ្ជៈអាយស៍ ទឹកផ្លែឈើជូប ភេសជ្ជៈប៉ូវកម្លាំងវើក និងទឹកបរិសុទ្ធកម្ពុជានៅតាមបញ្ជរ និងផ្សារទំនើបនានា ទូទាំងប្រទេស ដូចជាផ្សារទំនើប អ៊ីអន ផ្សារស្ទឹងមានជ័យថ្មី ផ្សារជម្ពូវ័ន្ត៕