ចូលរួមទស្សនាឲ្យបានច្រើនកុះករ! ពានសម្ដេចតេជោ ហ៊ុន សែន នឹងបញ្ចប់វគ្គសន្សំពិន្ទុថ្នាក់ខេត្តស្អែកនេះ
10-04-2018 11:12
(ភ្នំពេញ)៖ មុនសម្រាកការប្រកួតក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ នាពេលខាងមុខ ពានរង្វាន់បាល់ទាត់សម្ដេចតេជោ ហ៊ុន សែន-Hun Sen Cup លើកទី១២ នឹងបន្ដការប្រកួតបញ្ចប់វគ្គសន្សំពិន្ទុ សម្រាប់ពានរង្វាន់ថ្នាក់ខេត្ត នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ ស្អែកនេះ ដោយមាន ៩ប្រកួតត្រូវជួបតតាំងគ្នាលើទីលានចំនួន៩ ខណៈ ២គូប្រកួតលើទីលានកីឡដ្ឋានវេស្ទើនភ្នំពេញ។
នេះគឺជាការប្រកួតសប្ដាហ៍ទី៥ ដើម្បីចម្រាញ់រកក្រុមជើងខ្លាំង ឡើងទៅវគ្គ ១៦ក្រុមចុងក្រោយ ខណៈជាបណ្ដោះអាសន្នពេលនេះ គេបានរកឃើញក្រុមមួយចំនួន ដែលបានកក់កៅអីវគ្គបន្ដរួចរាល់ហើយ ដូចជាខេត្តប៉ៃលិន, ខេត្តបាត់ដំបង, ខេត្តកំពង់ចាម, សាលាបាល់ទាត់ជាតិបាទី, ខេត្តព្រះសីហនុ និងខេត្តកំពង់ធំជាដើម។
ការប្រកួតនេះ ក្រុមលេខ១ ដល់លេខ៣ នៃពូលនីមួយៗត្រូវឡើងវគ្គបន្ដ ខណៈក្រុមលេខ៤ គ្រប់ពូលត្រូវឆ្លងកាត់ការវិនិច្ឆ័យ ដើម្បីកំណត់ក្រុមលេខ៤ ល្អជាងគេ ៣ក្រុមឡើងទៅបង្គ្រប់កៅអីវគ្គ ១៦ក្រុមចុងក្រោយ ជាមួយខេត្តមណ្ឌលគិរី ដែលទទួលបានកៅអីវគ្គបន្ដដោយស្វ័យប្រវត្តិមុនគេ។
ខាងក្រោមនេះ គឺជាកម្មវិធីប្រកួតសប្ដាហ៍ទី៥ និងតារាងពិន្ទុបណ្ដោះអាសន្ននៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន លើកទី១២ ឆ្នាំ២០១៨៖