(ភ្នំពេញ)៖ ជនសង្ស័យជាមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀន ចំ​នួន៣នាក់ ត្រូវបានកម្លាំងនគរបាលសង្កាត់ស្រះចក ខណ្ឌដូនពេញ ​ចាប់ខ្លួន នៅចំណុចក្នុងបន្ទប់ឈើបាក់បែក ផ្លូវR៦ ភូមិ៣ នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨នេះ។

អធិការនគរបាលខណ្ឌដូនពេញលោក ហួត ចាន់យ៉ារ៉ាន់ បានឲ្យដឹងថា ​ជនសង្ស័យដែលត្រូវឃាត់ខ្លួន ទី១៖ឈ្មោ នី សុខប៉ាវ អា​យុ២៤ឆ្នាំ, ទី២៖ឈ្មោះ ប៉ក់ វណ្ណា ​អា​យុ២៣ឆ្នាំ និងទី៣៖ឈ្មោះ អេច ឡូរេន ​អាយុ​២១ឆ្នាំ។

បើតាមលោកអធិការ ក្រោយឃាត់ខ្លួនកម្លាំងនគរបាលជំនាញដកហូតបាន ម្ស៉ៅក្រាមពណ៌សថ្លា​ចំនួន២៩កញ្ចប់តូច, កាបូបដៃពណ៌សូកូឡាចំនួន០១, ដែក​កេះចំនួន០២, ដបមានចុះគំរបដាក់ ទុយោចំនួន០១ (ចាប់យកពីឈ្មោះនី សុខប៉ាវ) ទូរសព្ទ័ដៃ០១គ្រឿង ម៉ាកNokia ពណ៌ផ្កាឈូក និងទូរស័ព្ទ០១គ្រឿងម៉ាក Noki​a ពណ៌ខ្មៅ (ចាប់យកពីឈ្មោះ ប៉ក់ វណ្ណា)។

បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ច កំពុងកសាងសំណុំរឿងដើម្បីចាត់ការបន្ដ៕