(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាល​ជាតិ បានឲ្យដឹងថា នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១០លើក បណ្ដាលឲ្យមនុស្សស្លាប់៨នាក់ របួសធ្ងន់ចំនួន៩នាក់ និងរបួសស្រាល៣នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង១០លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន១២គ្រឿង, រថយន្ដតូច៥គ្រឿង, រថយន្ដធុនធំ១គ្រឿង និងអ្នកថ្មើជើងម្នាក់ ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមានល្មើសល្បឿន, មិនគោរពសិទ្ធិ, បត់គ្រោះថ្នាក់, ស្រវឹង និងប្រជែង។

សូមបញ្ជាក់ថា រយៈពេល០៩ថ្ងៃ ខែមេសា​ ឆ្នាំ២០១៨នេះ មានករណីគ្រោះថ្នាក់ចរារណ៍កើតឡើងចំនួន៨២លើក បណ្ដាលឲ្យមនុស្សស្លាប់ចំនួន៤៥នាក់ របួសធ្ងន់ចំនួន៦៧នាក់ និងរបួសស្រាលចំនួន៣៤នាក់៕