Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សរុបព័ត៌មានជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៨ (Video inside)

09-04-2018 20:05

(ភ្នំពេញ)៖ សរុបព័ត៌មានជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៨ (ផ្សាយពីថ្ងៃចន្ទ-សុក្រ ចាប់ពីម៉ោង ៧៖០០នាទីយប់)។ រាយការណ៍ព័ត៌មានដោយ៖ កញ្ញា ឆេង សូរិយា, កញ្ញា សំ ស្រីនីត, កញ្ញា យ៉ង់ សក្គុណា, អ្នកនាង កេត សត្យា, លោក ពោជ លីគឹមហ៊ុន និងលោក វៃ ជីវ័ន្ត៖

* ព័ត៌មានជាតិ (Cambodia News)

១៖ ព្រះមហាក្សត្រកម្ពុជា បានយាងនិវត្តន៍មកដល់មាតុប្រទេសវិញហើយ

២៖ ព្រះមហាក្សត្រ កោតសរសើររាជរដ្ឋាភិបាល និងរដ្ឋសភា ចំពោះការរក្សាបាននូវសន្តិភាព និងកំណើនសេដ្ឋកិច្ចខ្ពស់ រៀងរាល់ឆ្នាំ

៣៖ សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជារក្សាបាននូវសន្តិភាព ហើយបញ្ចៀសគ្រោះមហន្តរាយជាថ្មី សម្រាប់ពលរដ្ឋ

៤៖ សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាសម្រេចបានការងារធំៗ ជាច្រើនវិស័យលើកិច្ចការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដើម្បីបម្រើដល់វិស័យដឹកជញ្ជូន

៥៖ ប្រមុខរាជរដ្ឋាភិបាល អំពាវនាវឱ្យពលរដ្ឋទៅចូលរួមបោះឆ្នោត នៅខែកក្កដា ដើម្បីអនុវត្តសិទ្ធិ ជាម្ចាស់វាសនាជាតិ

៦៖ ប្រជាពលរដ្ឋរស់នៅខេត្តក្រចេះ ចេញមុខស្នើឲ្យតុលាការកាត់ទោសលោក សម រង្ស៊ី តាមច្បាប់ ចំពោះករណីចុះកិច្ចសន្យាកាត់ដី៤ខេត្តឲ្យវៀតណាម

៧៖ សមាជិក គណបក្សហ៊្វុនស៊ិនប៉ិច២រូប ត្រូវបានរដ្ឋសភា បោះឆ្នោតគាំទ្រឱ្យធ្វើជាសមាជិកព្រឹទ្ធសភា អាណត្តិទី៤

៨៖ អ្នកវិភាគ៖ លោក គល់ បញ្ញា ទទួលស្គាល់ថាខ្លួនកំពុងបម្រើផលប្រយោជន៍បរទេស ក្រោមរូបភាពការបោះឆ្នោត និងលទ្ធិប្រជាធិបតេយ្យ

* ព័ត៌មានអន្តរជាតិ ( International News)

១៖ អតីតប្រធានាធិបតីកូរ៉េខាងត្បូង លី ម្យុងបាក់ «ប្រឈមមុខជាប់ពន្ធនាគារ អស់មួយជីវិត» បើតុលាការរកឃើញកំហុស ដូចការចោទប្រកាន់!

២៖ ស្ថាបនិក Facebook «ត្រៀមខ្លួនឡើងជ្រុញ» ដើម្បីបកស្រាយរឿងបែកធ្លាយព័ត៌មានសម្ងាត់ នៃអ្នកប្រើប្រាស់ជិត ៩០លាននាក់!

៣៖ រុស្ស៊ីអះអាងថា «អ៊ីស្រាអែលជាអ្នកវាយប្រហារមូលដ្ឋានទ័ពស៊ីរី ដោយបានផ្តាច់ជីវិតមនុស្ស ១៤នាក់»

៤៖ លាលែងម្នាក់ទៀតហើយ! អ្នកនាំពាក្យទីប្រឹក្សាសន្តិសុខជាតិ លោក ដូណាល់ ត្រាំ «ត្រៀមលាលែងពីតំណែង»

៥៖ ទីបំផុតអាមេរិកព្រមទទួលស្គាល់ថា «កូរ៉េខាងជើងពិតជាមានចេតនាចង់ពិភាក្សា ដើម្បីលុបបំបាត់នុយក្លេអ៊ែរ»

៦៖ ជុំវិញការផ្ទុះព័ត៌មានថា «មានការប្រើប្រាស់អាវុធគីមី ជាថ្មីនៅស៊ីរី» អគ្គលេខាធិការ UN បង្ហាញក្តីព្រួយបារម្ភជាខ្លាំង!

៧៖ អតីតអគ្គលេខាធិការ UN លោក បាន គីមូន ជាប់ជាប្រធានក្រុមប្រឹក្សានាយក នៃវេទិកា Boao (BFA) ប្រចាំទ្វីបអាស៊ី!

៨៖ លោក ដូណាល់ ត្រាំ «ព្រលះកាសែតវ៉ាស៊ីនតោនប៉ុស្តិ៍» ជុំវិញការផ្សាយព័ត៌មានមិនពិត អំពីផ្ទៃក្នុងសេតវិមាន ៕