(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន ៤,៧៤៦គ្រឿងរកឃើញល្មើសច្បាប់៧១៤គ្រឿង (ម៉ូតូ៤២ភាគរយ) អប់រំ៣៣២គ្រឿង និងផាកពិន័យ៣៨២គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី០៩ ខែមេសានេះ ត្រួតពិនិត្យរួមបានចំនួ២,៩៧៥គ្រឿង អប់រំ១៦គ្រឿង និងផាកពិន័យចំនួន២៧៤គ្រឿង។
សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល០៩ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៩ ខែមេសានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ២៦,៤៥៩គ្រឿង រកឃើញយានយន្តល្មើស ៣,៩៩១(ម៉ូតូ៥៧ភាគរយ) ក្នុងនោះអប់រំ២,០១៤គ្រឿង និងផាកពិន័យ១,៩៧៧
(ម៉ូតូ១០០ភាគរយ)៕