(ភ្នំពេញ)៖ ដើម្បីអបអរសាទរ ដល់ខួបគំរប់១៩ ឆ្នាំ របស់មន្ទីរព្យាបាលធ្មេញ បស្ចិម និង អបអរសាទរ បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ដែលនឹងឈានចូលមកដល់នាឆាប់ៗខាងមុខនេះ ។ មន្ទីរព្យាបាលធ្មេញ បស្ចិម នឹងធ្វើការផ្តល់ជូនកាដូពិសេស ជាការពិនិត្យសុខភាពមាត់ធ្មេញ ពិគ្រោះយោបល់ ដោយឥតគិតថ្លៃ និងបញ្ជុះតម្លៃ៥០ភាគរយសម្រាប់ការសំអាតធ្មេញ ចាប់ផ្តើមពីថ្ងៃទី១ ដល់ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ នេះ នៅគ្រប់សាខាទាំងអស់របស់មន្ទីរព្យាបាលធ្មេញបស្ចិម។
មន្ទីរព្យាបាលធ្មេញ បស្ចិម មានសាខា៤ទីតាំង សាខា ព្រះនរោត្ដម ស្ថិតនៅបណ្ដោយផ្លវនរោត្តម ជិតវិមានឯករាជ្យ សាខាសូរិយា ជិតផ្សារទំនើបសូរិយា និង សាខា កម្ពុជាក្រោម ស្ថិតនៅបណ្ដោយផ្លូវកម្ពុជាក្រោម និងមួយសាខាទៀត ស្ថិតនៅ ខេត្តសៀមរាប។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់ មន្ទីរព្យាបាលធ្មេញ បស្ចិម តាមរយៈ លេខទូរស័ព្ទ៖ 017 300 300 / 070 300 800 ឬគេហទំព័រ http://www.pachemdental.com ឬ ទំព័រហ្វេសបុក : http://facebook.com/pachemdentalclinic ។
គួររម្លឹកផងដែរថា បស្ចិម បានចាប់ផ្ដើម តាំងពីឆ្នាំ១៩៩៩មក ពីកន្លែងព្យាបាលធ្មេញដ៏តូចមួយទៀត ហើយក្លាយ ជាមន្ទីរព្យាបាលធ្មេញធំជាងគេនៅកម្ពុជា។ បច្ចុប្បន្នមានកៅអីព្យាបាលធ្មេញរហូតដល់៥០ មានទីតាំងធំៗបួននៅ ភ្នំពេញ និងខេត្តសៀមរាប។ មន្ទីរព្យាបាលធ្មេញ បស្ចិម មានបុគ្គលិកបំពេញការងារ ១៦០នាក់ និងទន្តបណ្ឌិតខ្មែរ បរទេស៣៥នាក់ ដែលមានជំនាញ និង បទពិសោធន៍ខ្ពស់។ លើសពីនេះ បស្ចិម ត្រូវបានទទួលស្គាល់គុណភាពលំដាប់អន្តរជាតិ ISO 9001-2008 ពីចក្រភពអង់គ្លេសកាលពីឆ្នាំ២០១១៕