(ភ្នំពេញ)៖ ក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា (CBL) បានរៀបចំពិធីប្រកាសបើកយុទ្ធការរបស់ ABC Extra Stout ដែលមានឈ្មោះថា «ជាឧត្តមភាពដ៏ល្អឯក» ។ ភ្ញៀវកិត្តិយសពិសេស រួមមានពាណិជ្ជករលំដាប់ថ្នាក់ខ្ពស់ តារាល្បីៗ តារាបង្ហាញម៉ូត ដៃគូពាណិជ្ជកម្មររបស់ CBL និងអ្នកសារព័ត៌មានសំខាន់ៗបានអញ្ជើញចូលរួមក្នុងកម្មវិធីពិសេសនេះនាពេលរាត្រី ដែលពោរពេញទៅដោយបទពិសោធន៍ដ៏ល្អឯកក្នុងការកម្សាន្តសប្បាយ កាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ ២០១៨ នៅសណ្ឋាគារសូហ្វីតែល។

ការសម្តែងរបស់លោកខេមរៈ សេរីមន្ត អ្នកនាងពេជ្រ សោភា និងអ្នកសម្តែងសៀកលោក Sovid ព្រមទាំងការសម្តែងរបាំស្រមោល បានផ្តល់ភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ទស្សនិកជន។ ទស្សនិកជនក៏បានទស្សនាយ៉ាងជក់ចិត្តនូវកម្មវិធីក្រឡុកស្រា ដែលបានបង្ហាញណែនាំពីស្រាក្រឡុកថ្មី បួនប្រភេទជាមួយនឹង ABC Extra Stout ដែលបានជួយ «បើកវាំងននអាថ៌កំបាំង» នៃកម្មវិធីនេះ។ កម្មវិធីរាត្រីនេះក៏បានបង្ហាញពីការសម្តែងការដើរម៉ូតលំដាប់ថ្នាក់ខ្ពស់ក្នុងកិច្ចសហការរបស់ ABC ជាមួយម៉ាកសញ្ញាអ្នកច្នៃម៉ូត Queen Victoria។

ក្នុងឱកាសពិសេសនេះ លោក Roland Bala នាយកគ្រប់គ្រងនៃក្រុមហ៊ុន CBL បានថ្លែងថា «មនុស្សសម័យបច្ចុប្បន្ននេះឱ្យតម្លៃទៅលើមនុស្សដោយសារអត្តចរិត និងសីលធម៌រស់នៅក្នុងជីវិត។ ដូច្នេះ យុទ្ធនាការថ្មីរបស់ ABC គឺផ្តោតលើការនាំផ្លូវមនុស្សគ្រប់គ្នាឆ្ពោះទៅរកភាពជោគជ័យ និងឧត្តមភាពដ៏ល្អឯកជាមួយគ្នា។ នេះជាហេតុផលដែលយើងបានសម្រេចចិត្តប្រើសត្វតោ ABC ដើម្បីធ្វើជានិមិត្តរូបនៃកិត្តិយស និងអត្តចរិតរបស់បុរស ABC ប្រកបដោយឧត្តមភាពដ៏ល្អឯក»។

សត្វតោ ABC ត្រូវបានបញ្ចេញតាមរយៈរបាំសម្តែងតថភាពជាក់ស្តែង ដែលមិនធា្លប់បានសម្តែងពីមុន។ ដូចសត្វតោអញ្ចឹង បុរស ABC គឺជាអ្នកដឹកនាំដ៏មហស្ចារ្យ និងចេះជំរុញលើកទឹកចិត្តគេ។ កម្មវិធីពិសេសនេះក៏បានបញ្ចេញស្ពតពាណិជ្ជកម្មថ្មីចុងក្រោយបំផុតរបស់ ABC ។ ស្ពតនេះផ្តោតលើខ្លឹមសារចម្បងអំពីការវិវឌ្ឍនៃភាពជោគជ័យតាមរយៈការបង្ហាញពី «បុរស ABC សម័យទំនើប» ដែលបានឆ្លងកាត់ការប្រែកាយយ៉ាងមហស្ចារ្យទៅជាសត្វតោជានិមិត្តសញ្ញានៃម៉ាកយីហោនេះ ដែលដឹកនាំមនុស្សឆ្ពោះទៅរកឧត្តមភាពដ៏ល្អឯក តាមរយៈភាពទាក់ទាញចំពោះលក្ខណៈសម្បត្តិរបស់បុរស ABC។

ស្ពតនេះក៏ធ្វើការស្វែងយល់ផងដែរពីអភិជនភាព ភាពជាអ្នកដឹកនាំ និងបំណងប្រាថ្នាចង់បានឧត្តមភាពដ៏មហស្ចារ្យដោយរក្សាបាននូវសេចក្តីថ្លៃថ្នូរ និងការគោរពចំពោះអ្នកដទៃ។
យុទ្ធនាការ «ជាឧត្តមភាពដ៏ល្អឯក» គឺជាផ្នែកមួយនៃចក្ខុវិស័យអភិវឌ្ឍឲ្យរីកចម្រើនសម្រាប់ ABC Extra Stout ដែលបន្តផ្តល់ការគាំទ្រ និងអំណរសារទរដល់ប្រជាពលរដ្ឋកម្ពុជា ដែលទទួលបានជោគជ័យដោយបានបង្ហាញពីចំណុចខ្លាំង ចំណេះវិជ្ជា និងសមិទ្ធផលរបស់ខ្លួននៅក្នុងវិស័យសិល្បៈ ពាណិជ្ជកម្ម និងការកសាងសហគមន៍។

ABC Extra Stout នៅតែជាម៉ាកសញ្ញាស្រាបៀរទឹកខ្មៅលំដាប់ថ្នាក់អន្តរជាតិ ដែលឈានមុខគេគ្មានគូបៀបនៅលើទីផ្សារស្រាបៀរទឹកខ្មៅគុណភាពខ្ពស់បំផុតនៅកម្ពុជា ដែលអតិថិជនជ្រើសរើសយកមកទទួលទាន «ក្រេបរសជាតិដ៏ល្អឯក» នៃស្រាបៀរទឹកខ្មៅ ដែលផលិតពីគ្រឿងផ្សំមានគុណភាពខ្ពស់បំផុត និងដែលបានឈ្នះពានរង្វាន់ជាច្រើន។
ដើម្បីស្វែងយល់បន្ថែមអំពីយុទ្ធនាការ «ជាឧត្តមភាពដ៏ល្អឯក» សូមចូលទៅកាន់គេហទំព័រ៖ www.facebook.com/ABC.ExtraStoutCambodia/ ៕

សូមរីករាយទទួលទាន ABC Extra Stout ដោយការទទួលខុសត្រូវ!!!