(ភ្នំពេញ)៖ សុខភាព និងសម្រស់ ជាផ្នែកមួយដ៏សំខាន់បំផុតសម្រាប់ បុរស ស្ដ្រី គ្រប់វ័យ ដែលមិនអាចខ្វះបាន ។ដូចនេះលោកអ្នក នឹងអស់ក្ដីបារម្ដទៀតហើយ ជាមួយ CosMart ហាងថែរក្សាសម្រស់ បុរស ស្ដ្រី យ៉ាងល្អឥតខ្ចោះជាមួយនឹងផលិតពីក្រៅប្រទេស ធម្មជាតិពិតៗ១០០% ធ្វើឲ្យផ្ទៃមុខស្រស់ស្អាត ភ្លឺទន់រលោងក្មេងជាងវ័យ មិនប៉ះពាល់ដល់សុខភាព ។
កញ្ញា ចាន់ មិលិនដា អ្នកគ្រប់គ្រងទូទៅ របស់ CosMart បានថ្លែងក្នុងពិធីបើកសម្ពោធហាងរបស់ខ្លួនជាផ្លូវការនៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៨ថា CosMart នឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការថែរក្សាសម្រស់របស់លោកអ្នក ឲ្យក្មេងជាងវ័យរហូតដល់ទៅ៥ឆ្នាំ ជាមួយនឹងផលិតផល នាំចូលពីក្រៅប្រទេស ប្រ៊េនៗ ដូចជា ពីប្រទេសកូរ៉េ បារំាង អាមេរិក សិង្ហបុរី ថៃ ម៉ាឡេស៊ី និងប្រទេសល្បីៗមួយចំនួន ពិសេស បាននាំយកចូលផ្ដាច់មុខ ម៉ាសបិទមុខគុណភាពខ្ពស់ពីប្រទេសកូរ៉េ ដែលជាម៉ាសបិទមុខធម្មជាតិ១០០% ផ្សំពីសារាយសមុទ្រ ធ្វើដោយដៃផ្ទាល់ ធ្វើឲ្យស្បែកភ្លឺថ្លា សររលោងស្អាត ក្មេងជាងវ័យ សម្បូរទៅដោយសារធាតុចិញ្ចឹម ផ្ដល់សំណើម និងជួយកំចាត់កោសិកាចាស់ ផ្លាស់កោសិកាថ្មី ។
កញ្ញាបន្ដថា «កន្លងមកហាងរបស់យើង បានលក់តែតាមអនឡានតែប៉ុណ្ណោះ តែពីដែលមានការគាំទ្រខ្ពស់ ពីអតិថិជនយើងកាន់តែច្រើនទៅៗ ជាមួយនឹងការកុម្ម៉ង់ ទាំងនៅភ្នំពេញ និងបណ្ដាខេត្ដ បានធ្វើឲ្យយើងសម្រេចបើកសម្ពាធហាងនេះតែម្ដង ដើម្បីឲ្យអតិថិជនមកជាវដោយផ្ទាល់តែម្ដង ព្រោះយើងមានផលិតផលជាច្រើន នូវគ្រឿងថែរក្សាសម្រស់គ្រប់ប្រភេទ ដូចជា ឡេលាបខ្លួន គ្រីមលាបដៃ ក្រែមរលោងលាបមាត់ ធ្វើឲ្យមាត់មានសោភ័ណភាពភ្លឺ ទន់រលោងស្រស់ស្អាត មិនខ្មៅមាត់នោះទេ និងផលិតជាច្រើនទៀត ធានាសុទ្ធម៉ាកប្រ៊េនពីក្រៅប្រទេសពិតៗ ជាមួយនឹងផលិតថ្មី (Picobio Younation, Cellbn & Cellxv, Mary kay ,Victoria Secret, The Body Shop)» ។
អ្នកគ្រប់គ្រងរូបនេះ បានថ្លែងទៀតថា «ក្នុងឱកាសនេះ យើងនឹងមានការបញ្ចុះតម្លៃពិសេសផងដែរចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរហើយ ។លើសពីនោះ នៅចុងខែឆ្នាំ២០១៨ខាងមុខនេះ យើងនឹងបើកសម្ពោធទីថ្មីមួយទៀត ដើម្បីតម្រូវការរបស់អតិថិជន ទូទាំងប្រទេស» ។
សូមប្រញាប់រួសរាន់ឡើង កុំឲ្យកាសកន្លងផុតឲ្យសោះ ! សូមទៅកាន់ទីតាំងលក់ នៅផ្ទះ ១៥៨ ផ្លូវ២៤២ សង្កាត់ចតុមុខ កែងផ្លូវត្រសក់ផ្អែម ខណ្ឌ ដូនពេញ រាជធានីភ្នំពេញ ៕