(ភ្នំពេញ)៖ បន្ទាប់ពីបញ្ចប់ សម័យប្រជុំពេញអង្គ លើកទី១០ នីតិកាលទី៥ ហើយនោះ រដ្ឋសភា ក៏បានប្រកាសលទ្ធផលផ្លូវការមួយ នៅរសៀល ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៨នេះ។ កិច្ចប្រជុំព្រឹកមិញនេះ ធ្វើឡើងក្រោមអធិបតីភាព សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដោយមានសមាជិករដ្ឋសភាចំនួន១១៥រូបចូលរួម។

របៀបវារៈសំខាន់ៗ ដែលត្រូវលើកនៅក្នុងអង្គប្រជុំរួមមាន៖

១៖ ព្រះរាជសារ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ជូនសម័យប្រជុំរដ្ឋសភាលើកទី១០ នីតិកាលទី៥។

២៖ របាយការណ៍ស្តីពីសកម្មភាពរបស់រដ្ឋសភា ចន្លោះសម័យប្រជុំរដ្ឋសភា លើកទី៩ និងលើកទី១០ នីតិកាលទី៥

៣៖ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ ចំនួន២រូប

៤៖ ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី អាជ្ញាបណ្ណបញ្ជាសម្រាប់សុខភាពសាធារណៈ៕

ខាងក្រោមនេះជាលទ្ធផលនៃកិច្ចប្រជុំពេញអង្គ៖