(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅរសៀលថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៨នេះ ទ្រង់នឹងយាងនិវត្តន៍មកដល់មាតុប្រទេសវិញ បន្ទាប់ពីបញ្ចប់ការយាងទៅកាន់ប្រទេសជប៉ុន ដើម្បីយាងចូលរួមក្នុងពិធីសម្ពោធមហាសាលប្រជុំ Nalada Mahavihara និងពិធីបុណ្យរំលឹកខួបលើកទី៤ នៃទិវាព្រះពុទ្ធសាសនាអន្តរជាតិ។
សូមជម្រាបថា ព្រះមហាក្សត្រនៃកម្ពុជា បានយាងចាកចេញពីប្រទេសកម្ពុជា កាលពីព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៨ ទ្រង់បានចំណាយពេល៤ថ្ងៃចាប់ពីថ្ងៃទី០៦ ដល់ ០៩ ខែមេសា ឆ្នាំ២០១៨ នៅប្រទេសជប៉ុន៕